ជីវិតកម្សាន្ដ
កូនស្រីអតីតកីឡាករបាល់ទាត់ Franck បង្ហោះរូបស្រាត ផ្គើននឹងការព្រមានឪពុក
Jade Leboeuf តារាម៉ូដែលវ័យក្មេងសិចស៊ីបានបង្ហោះរូបភាពដ៏សិចស៊ីបំផុត ផ្គើននឹងការព្រមានរបស់ឪពុកគឺលោក Franck Lebeouf និងជាអតីតកីឡាករបាល់ទាត់បារាំងបានឈ្នះពានរង្វាន់ World Cup ឆ្នាំ ១៩៩៨។ ដោយឥទ្ធិពលស្ត្រីអាយុ ៣៤ ឆ្នាំម្នាក់ បានបញ្ចេញរូបថតបង្ហាញស្បែករបស់នាងក្នុងពិភពអ៊ីនធឺណិត។ ជាការពិតណាស់ បុរសវ័យ ៥៦ ឆ្នាំរូបនេះ មានការខកចិត្តចំពោះទង្វើរបស់កូនស្រីរបស់គាត់ បន្ទាប់ពីបានបើកបង្ហាញអំពីរូបភាពបែបមិនសមរម្យនៅក្នុងកម្មវិធីទូរទស្សន៍ Chez Jordan Deluxe នៅស្រុកកំណើតរបស់នាង។

លោក Franck Lebeouf បាននិយាយថា «ខ្ញុំមិនបារម្ភពីនាងទេ ប៉ុន្តែខ្ញុំបានព្រមានអ្នករួចហើយ! ខ្ញុំតែងតែប្រាប់នាងថា នាងត្រូវរៀនថែរក្សាខ្លួនឯង ត្រូវតែដឹងពីអ្វីដែលខ្លួនកំពុងធ្វើ ហើយក្នុងគោលបំណងអ្វី? ប្រហែលជាខ្ញុំមិនយល់ថានាងកំពុងធ្វើអ្វីទេ។ ព្រោះខ្ញុំមិនទាន់សម័យ ខ្ញុំបានប្រាប់នាងថានាងអាចធ្វើអ្វីដែលនាងចង់បាន។ ប៉ុន្តែត្រូវចាំថាឪពុករបស់អ្នកគឺជាអ្នកដែលគ្រប់គ្នាស្គាល់ ហើយអ្នកនឹងក្លាយជាកូនស្រីរបស់ Franck Lebeuf ជានិច្ច»។
អ្វីដែលធ្វើឲ្យអតីតកីឡាកររូបនេះកាន់តែមានអារម្មណ៍មិនសប្បាយចិត្តបំផុតនោះគឺថា នៅក្នុងរាល់សកម្មភាពរបស់នាង នឹងមានពាក្យ Jade កូនស្រីរបស់ Franck Lebeouf ដូច្នេះប្រសិនបើនាងស្រាត ប្រព័ន្ធផ្សព្វផ្សាយនឹងនិយាយថា កូនស្រីរបស់ Franck Lebeouf ស្លៀកពាក់មិនស្អាត យើងបាននិយាយដោយបើកចំហអំពីអាជីពរបស់នាង។ ប៉ុន្តែនាងត្រូវតែទទួលខុសត្រូវចំពោះអ្វីដែលនាងធ្វើ ដែលlលោកបានព្រមាននាងរួចមកហើយដែរ។
យ៉ាងណាមិញ ងាកមកកាន់ Jade LeBeouf នាងត្រូវបានគេចាត់ទុកថាជាតារាម៉ូដែលនិយមភាពសិចស៊ីខ្លាំង និងជាអ្នកមានឥទ្ធិពលដ៏ល្បីល្បាញនៅក្នុងស្រុកបស់នាងផ្ទាល់ ខណៈដែល Franck Lebeouf អតីតខ្សែការពារ Chelsea ត្រូវបានគេចាត់ទុកថា ជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញលើពិភពលោក បានឈ្នះជើងឯកពិភពលោកឆ្នាំ ១៩៩៨ និង Euro 2000 ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កើតចេញពីការច្រណែន Meghan និង Victoria ផ្តាច់ចំណងមិត្តភាពយូរឆ្នាំដោយគ្មានអាល័យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


