សេចក្ដីជូនដំណឹង
អបអរសាទរ ! អ្នកនៅក្រុងកំពត ដែលទទួលបានរង្វាន់ធំទឹកប្រាក់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ
កំពត ៖ សម្រាប់រដូវកាលថ្មីនៃប្រាក់រង្វាន់ធំ ១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នាចុងឆ្នាំ២០២៤នេះ បានបន្តរកឃើញអ្នកដែលមានសំណាងបានឈ្នះរង្វាន់ធំជាបន្តបន្ទាប់ និងរៀងរាល់សប្ដាហ៍។ ជាក់ស្ដែងបន្ទាប់ពីប្រគល់ទឹកប្រាក់១២៥លានរៀលដល់អ្នកមានសំណាងដែលរស់នៅខេត្តព្រៃវែងរួច នៅក្នុងសប្ដាហ៍នេះ ក្រុមហ៊ុនបានបន្តប្រគល់រង្វាន់ធំ ១២៥លានរៀល ដល់អ្នកមានសំណាងបន្ទាប់ ដែលរស់នៅក្រុងកំពត។

សម្រាប់អ្នកមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ចំនួន ១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នៅក្នុងសប្ដាហ៍នេះមានឈ្មោះ ចូវ ថៃ ភេទប្រុស អាយុ៤២ឆ្នាំ មានមុខរបរជាអាជីវករលក់ដូរ បច្ចុប្បន្នរស់នៅភូមិកំពង់បាយ សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

នៅចំពោះមុខក្រុមការងារតំណាងក្រុមហ៊ុនដែលនាំយកប្រាក់រង្វាន់ប្រគល់ដល់លំនៅដ្ឋាន លោក ចូវ ថៃ បានរៀបរាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃក្រោយពេលធ្វើការហត់ ហើយអស់កម្លាំង លោកតែងទទួលទានភេសជ្ជៈខារ៉ាបាវជាប្រចាំ។ ដោយឡែក កាលពីសប្ដាហ៍កន្លងទៅនេះ ក្រោយពេលរៀបចំ និងធ្វើការនៅផ្ទះអស់កម្លាំង ក៏យកភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវមួយកំប៉ុង ដែលប្រពន្ធជាអ្នកលក់នៅផ្ទះស្រាប់គាស់ទទួលទាន ក៏ឃើញមានរង្វាន់១២៥លានរៀលតែម្ដង ហើយក៏ស្រែកប្រាប់ប្រពន្ធ ព្រមទាំងអ្នកនៅជិតខាង និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។

លោក ចូវ ថៃ បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ លោកនឹងយកមួយចំនួនសងបំណុលគេ និងទុកមួយចំនួនទៀតពង្រីកអាជីវកម្មឱ្យធំជាងបច្ចុប្បន្ននេះ ដើម្បីទទួលបានចំណូលផ្គត់ផ្គង់គ្រួសារ។

ជាចុងក្រោយ លោក ចូវ ថៃ ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។

សូមបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងបង្កើនពី១០០លានរៀល ឡើងដល់ ១២៥លានរៀលចំនួន២០០រង្វាន់, ទឹកប្រាក់ ១០លានរៀលចំនួន ២០០រង្វាន់, ទឹកប្រាក់ ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។
ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ….





-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


