ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលបារាំងដួលរលំ ក្រោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត ធ្វើឲ្យវិបត្តិនយោបាយកាន់តែវឹកវរ
សមាជិកសភាបារាំង កាលពីថ្ងៃពុធបានអនុម័តការបោះឆ្នោតដកសេចក្ដីទុកចិត្តប្រឆាំងនឹងរដ្ឋាភិបាល ដោយបានធ្វើឲ្យមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទីពីររបស់សហភាពអឺរ៉ុបនេះធ្លាក់ចូលកាន់តែជ្រៅទៅក្នុងវិបត្តិ ដែលគំរាមកំហែងដល់ការបង្កើតច្បាប់ និងការដោះស្រាយបញ្ហាឱនភាពកញ្ចប់ថវិកាជាតិ។

សមាជិកសភាស្ដាំនិយម និងឆ្វេងនិយម បានរួមកម្លាំងបោះឆ្នោតគាំទ្រដកសេចក្ដីទុកចិត្តប្រឆាំងនឹងនាយករដ្ឋមន្ត្រី លោក Michel Barnier ដោយមានសំឡេងគាំទ្រភាគច្រើនចំនួន ៣៣១សំឡេង។
ពេលនេះ លោក Barnier ត្រូវតែប្រគល់លិខិតលាលែងពីតំណែង ទៅកាន់លោកប្រធានាធិបតី Emmanuel Macron នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ វាជាលើកដំបូងហើយគិតចាប់តាំងពីឆ្នាំ១៩៥៨ ដែលរដ្ឋាភិបាលបារាំងមានអាយុកាលតិចបំផុតជាងគេបែបនេះត្រឹមរយៈពេល៣ខែប៉ុណ្ណោះ។ បន្ថែមពីនេះ វាក៏ជាលើកដំបូងផងដែរគិតចាប់តាំងពីអាណត្តិលោក Georges Pomidou ក្នុងឆ្នាំ១៩៦២ ដែលរដ្ឋាភិបាលបារាំងបាញ់ការបោះឆ្នោតដកសេចក្ដីទុកចិត្ត។
ការបោះឆ្នោតដកសេចក្ដីទុកចិត្ត ធ្វើឡើងបន្ទាប់ពីលោក Barnier បានប្រើប្រាស់អំណាចពិសេសនៃរដ្ឋធម្មនុញ្ញ ដើម្បីអនុម័តថវិកាដោយមិនឆ្លងកាត់ការបោះឆ្នោតចុងក្រោយនៅក្នុងសភា។ សេចក្តីព្រាងថវិការបស់លោក Barnier មានចំនួន ៦០ពាន់លានអឺរ៉ូ ឬ ៦៣,០៧ពាន់លានដុល្លារ សម្រាប់ការកាត់បន្ថយបញ្ហាឱនភាពនៅបារាំង៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា១ សប្តាហ៍ agoខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ


