ជីវិតកម្សាន្ដ
អ្នកនាង ខ្ញុង ស្នើសុំចិត្តមហាជនកុំប្រមាថការឈឺចាប់របស់ខ្លួន
តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានស្នើសុំចិត្តអ្នកគាំទ្រនិងមហាជន កុំប្រមាថលើការឈឺចាប់របស់ខ្លួន និងប្រាប់ថា នេះពុំមែនការលេងសើចឡើយ។

គួរជម្រាបថា ដោយសារតែរឿងបញ្ហានៃការជំពាក់បំណុលនេះហើយ ទើបអ្នកនាង ខ្ញុង បានធ្លាក់ខ្លួនដល់ចំណុចសូន្យព្រោះការលក់ទ្រព្យសម្បត្តិអស់ខ្ទេចខ្ទីគ្មានសល់ពីខ្លួន។ ប៉ុន្តែអ្វីដែលគួរឱ្យសរសើរ គឺការតស៊ូរបស់តារាកំប្លែងរូបនេះ ខណៈបច្ចុប្បន្ន អ្នកនាងបានខិតខំតក្នុងការរកស៊ីស្ទើរគ្មានពេលសម្រាកឡើយ ឯអាជីពកំប្លែង ក៏ចាប់ផ្តើមលេចមុខឡើងវិញនៅក្នុងក្រុមលោក សុវណ្ណរិទ្ធី ហៅលោកតា វ៉ិចទ័រ ផងដែរ។

ស្របពេលដែលតារាកំប្លែងរូបនេះ កំពុងតស៊ូលើវិថីជីវិតដើម្បីដោះបំណុល អ្នកនាង ខ្ញុង បានស្នើដល់អ្នកគាំទ្រដោយលើកហេតុផលថា គ្រប់មនុស្សម្នាក់ៗមានសេចក្តីសុខនិងទុក្ខផ្សេងៗគ្នា ដោយហេតុនេះ អ្នកដទៃមិនអាចដឹងពីបញ្ហារបស់ខ្លួន ឯខ្លួននាងក៏មិនអាចស្វែងយល់ពីបញ្ហារបស់អ្នកណាដែរ ដូច្នេះកុំតែប្រមាថការឈឺចាប់របស់អ្នកនាងគឺបានហើយ។
តារាកំប្លែងខ្ញុងនិយាយទៀតថា “នេះមិនមែនជាកាលេងសើចដូចដែលអ្នកគិត ព្រោះខ្ញុំជឿថាអារម្មណ៍ដែលគេប្រមាថការឈឺចាប់របស់យើង…វាមានអារម្មណ៍យ៉ាងណា ពេលនេះអ្នកអាចសើចខ្ញុំបាន តែមិនប្រាកដទេថាអ្នកមិនចេះយំនៅថ្ងៃណាមួយ”។

សូមបញ្ជាក់ដែរថា កាលពីកន្លងទៅ តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ដែលបច្ចុប្បន្នត្រូវបានគេដឹងថានា ងកំពុងរួមរឹតដោយការជំពាក់បំណុលគេវ័ន្តកនោះ ធ្លាប់បានប្រកាសរក្សាជំហររបស់ខ្លួនដោយភាពជឿជាក់ថា នាងមិនរត់ចោលបំណុលឬគិតខ្លីសម្លាប់ខ្លួនទេ បើទោះបីត្រូវមានទោស និងរកបានព្រឹកខ្វះល្ងាចក្តី៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


