ជីវិតកម្សាន្ដ
តួហុងកុងអាចែ ដាច់ចិត្តលក់វីឡាមួយកន្លែង តម្លៃ ២៥លានដុល្លារ
យោងតាមកាសែត Hong Kong Commercial Daily នៅថ្ងៃទី ០៩ ខែធ្នូ បញ្ចាក់ថា ផ្ទះនេះមានឈ្មោះថា Sunlight Garden ដែលជាកម្មសិទ្ធិរបស់ Chow Yun Fat ឬតួអាចែ អស់រយៈពេល ១៤ ឆ្នាំមកហើយ តម្លៃទិញគឺ ១២៨លានហុងកុង (១៦.៤លានដុល្លារ) ។ ក្នុងឆ្នាំ ២០២២ តារាសម្តែងរូបនេះបានចុះបញ្ជីលក់ក្នុងតម្លៃ ២២០លាន ហុងកុង (២៨.៣ លានដុល្លារអាមេរិក) ប៉ុន្តែដោយសារតែទីផ្សារអចលនទ្រព្យទន់ខ្សោយ គាត់បានកាត់បន្ថយតម្លៃផ្ទះវីឡាដែលបច្ចុប្បន្នមានតម្លៃ ២៥លានដុល្លារប៉ុណ្ណោះ។
ផ្ទះនេះមានផ្ទៃដី ២៣៦ម៉ែត្រការ៉េ នៅខាងក្រៅមានសួនផ្កា ១៨៦ម៉ែត្រការ៉េ ។ ចាប់តាំងពីទិញមក Chow Yun Fatមិនបានរើចូល ឬជួលចេញទេ។ ប្រភពបន្តថា តារារូបនេះមានចរិតរើសអើងក្នុងការជ្រើសរើសអ្នកទិញ មិនមែនគ្រប់គ្នាមានលក្ខណៈសម្បត្តិមើលផ្ទះនោះទេ។ នេះក៏ជាអចលនទ្រព្យដ៏មានតម្លៃបំផុតមួយរបស់លោក និងសាច់ញាតិរបស់គាត់មានផ្ទះយ៉ាងហោចណាស់ប្រាំពីរខ្នង និងដីមួយកន្លែង ដែលមានតម្លៃជាងមួយពាន់លានហុងកុង (១២៨លានដុល្លារ)។
ទោះបីជាយ៉ាងណា ទីផ្សារអចលនទ្រព្យហុងកុងស្ថិតក្នុងស្ថានភាពអាប់អួរ ដែលថ្មីៗនេះ តារាល្បីៗជាច្រើនបានបញ្ចុះថ្លៃលក់ផ្ទះដូចជា Carina Lau, Ly Gia Han និងប្តីប្រពន្ធ Hua Tan Hanh ជាដើម។
លោក Chow Yun Fat ដែលបច្ចប្បន្ននេះមានអាយុ ៦៩ឆ្នាំ មកពីគ្រួសារក្រីក្រ។ មុនពេលចូលបម្រើការងារជាមួយប៉ុស្តិ៍ TVB លោកធ្លាប់ធ្វើជាជាងកាត់ស្បែកជើង ជំនួយការការិយាល័យ អ្នកដឹកជញ្ជូន បុគ្គលិកសណ្ឋាគារ និងអ្នកបើកតាក់ស៊ី។ បន្ទាប់ពីរយៈពេល ៥០ ឆ្នាំនៃការថតរឿង តារាសម្តែងរូបនេះទទួលបានភាពជោគជ័យជាមួយភាពយន្តចិន-ហុងកុងជាច្រើន។
មិនត្រឹមប៉ុណ្ណឹងទេ Chow Yun Fat មិនបានសម្ដែងក្នុងភាពយន្តអស់រយៈពេល៥ឆ្នាំមកនេះ ហើយកម្របង្ហាញខ្លួនក្នុងកម្មវិធីនានា។ ទស្សនិកជនហុងកុងតែងតែឃើញគាត់ឡើងភ្នំ រត់ហាត់ប្រាណ និងញ៉ាំអាហារនៅភោជនីយដ្ឋានល្បីៗ។ តារាសម្ដែងរូបនេះក៏មុជទឹកស្កាយបា សិក្សាការឆ្លុះជើង ម៉ាស្សា និងរៀនជំនួយដំបូងពេលជួបគ្រោះថ្នាក់ក្នុងពេលហាត់ប្រាណ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួអង្គអាចែ នៅតែប្រើទូរសព្ទ Nokia ជំនាន់ចាស់គ្មានអ៊ីនធឺណិត ទោះសម័យកាលជឿនលឿនក្ដី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ