Connect with us

KPT+

បកស្រាយនិស្ស័យមនុស្សកើតខែមីនា

បានផុស

នៅ

មនុស្សកើតខែមីនា ជាបុគ្គល​ដែលជួយ​អ្នក​ណា​ហើយ ​មិន​រំពឹង​ការ​តប​ស្នង​ពីអ្នក​នោះ​វិញ​ឡើយ​។ ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ មាន​គំនិត​ច្នៃ​ប្រឌិត​ និង​ចូលចិត្ត​ចុះ​ជួយ​សង្គម​ ជា​ពិសេស​បង្កើត​កម្មវិធី​សប្បុរសធម៌​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេក៏ជាមនុស្សមាន​ការ​ប្តេជ្ញា​​ចិត្តខ្ពស់​ ​មានសេច​ក្តី​ក្លាហាន​ក្នុង​ការដឹកនាំ​​ និង​មាន​មហិច្ឆតា​ធំផងដែរ។

ជាប្រភេទមនុស្ស ស្អាត សង្ហារ គួរឱ្យទាក់ទាញ ហើយហាកបីដូចជាមានអាថ៌កំបាំងច្រើនបន្តិច។ ទោះជាយ៉ាងណាក្ដី គេមានភាពស្មោះត្រង់ណាស់ និងមានចិត្តសប្បុរស តាំងពីកំណើតមកម្ល៉េះ។ គេស្រឡាញ់សន្តិភាព ភាពស្ងប់ស្ងាត់ មិនចេះប្រកាន់ខ្លួនតូចឬធំអ្វីឡើយ។ គ្រប់ពេលគេជាមនុស្សចូលចិត្តយកអាសារអ្នកដទៃ គ្រាន់តែឆាប់ខឹងបន្តិច តែទោះយ៉ាងណា គេនៅតែជាប្រភេទមនុស្សដែលគួរឲ្យទុកចិត្ត ពឹងពាក់បាន។

ចំពោះគ្រួសារ បងប្អូន សាច់ញាតិវិញ គេជាមនុស្ស កតញ្ញូ និងគួរឲ្យរាប់អានបំផុត។ គេចូលចិត្តសង្កេត និងពូកែមើលចរិតអ្នកដទៃដូចគ្នា។

មួយវិញទៀត បើអ្នកណាធ្វើអាក្រក់ដាក់ គេអាចនឹងពូកែសងសឹកទៅវិញភ្លាម ប៉ុន្តែមនុស្សនេះមិនចេះគុំយូរទេ ។

កំណើតមនុស្សកើតខែមីនា មានទេពកោសល្យល្អពីធម្មជាតិច្រើនយ៉ាងរួមមាន ពូកែជ្រើសរើសដៃគូជីវិត ពូកែតន្ត្រី ពូកែច្នៃប្រឌិត និងពូកែធ្វើអ្វីដែលអ្នកផ្សេងពិបាកធ្វើបាន ។

បើ​និយាយ​ពី​ស្នេហា​វិញ មនុស្ស​កើត​ខែ​នេះ​ចង់បាន​ស្នេហា​មួយ​ឋិតថេរ​យូរអង្វែង រហូត​ចាស់ ​អស់​ជីវិត​​។ គេតែង​រំពឹង​ទុក​ខ្ពស់​ពី​គូស្នេហ៍​របស់ខ្លួន​។ បើបុគ្គល​ណា​​បាន​គេជា​គូគាប់​ភ្ជាប់​និស្ស័យ​នឹង​អ្នកកើតខែមីនា ច្រើនតែជោគជ័យ​ក្នុង​ជីវិតអាពាហ៍ពិពាហ៍៕​

ប្រែសម្រួល៖ សន្យា

ប្រភព៖ BRIDES

ចុចអាន៖ ដឹងខ្ទេច! ចរិតពិតអ្នកកើតខែមករា

ចុចអាន៖ លម្អិតបុគ្គលិកលក្ខណៈមនុស្សកើតខែកុម្ភៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ទិវា​ចងចាំ​នឹង​​ប្រារព្ធ​​ឡើង ក្នុង​កម្រិត​ធំ​ជាងឆ្នាំមុន ដោយ​មាន​អង្គទូត និង ពលរដ្ឋ​ចូល​រួម​ជិត១ម៉ឺននាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

កូន​ស្វា​ដ៏​កម្រ ស្ទើរផុតពូជ៣ក្បាល ត្រូវ​ពលរដ្ឋ​សង្រ្គោះរួច​ប្រគល់​ជូនជំនាញមន្ទីរ​បរិស្ថាន​

ព័ត៌មានជាតិ៣ ម៉ោង មុន

ដំណើរជិះកង់សប្បុរសធម៌ តារារិទ្ធ ត្រូវចាត់ទុកជាបេសកកម្មដ៏មានតម្លៃ និងបានការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីព័ត៌មាន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ខេត្តភូកេតប្រទេសថៃប្រកាសអាសន្នទឹកជំនន់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ប៉ូលិសថៃចាប់ខ្លួនស្ត្រី​ឡាវ​នៅ​ព្រំដែន​ពី​បទ​រត់ពន្ធ​ថ្នាំ​ញៀន​១៤ម៉ឺន​គ្រាប់​

ព័ត៌មានជាតិ១១ ម៉ោង មុន

រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ីប្រើ​ដ្រូន​ជាង​១០០​គ្រឿង​វាយ​អ៊ុយក្រែន មិន​ខ្វល់​ពី​ការ​គំរាម​និង​បទ​ឈប់បាញ់​អឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម