ព័ត៌មានជាតិ
មេពន្ធនាគារឱ្យពង្រឹងរក្សាការសម្ងាត់ ពិសេស ព័ត៌មានផ្ទៃក្នុងពាក់ព័ន្ធដល់សន្តិសុខពន្ធនាគារ និងសន្តិសុខជាតិ
លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ណែនាំឱ្យមន្ត្រីក្រោមឱវាទ ពង្រឹងរក្សាការសម្ងាត់ ពិសេស ព័ត៌មានផ្ទៃក្នុងពាក់ព័ន្ធដល់សន្តិសុខពន្ធនាគារ និងសន្តិសុខជាតិ។ លោក ឈន សាណាត ណែនាំដូច្នេះ ក្នុងពេលត្រួតពិនិត្យវឌ្ឍនភាពការងារ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តកំពង់ចាម នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ។

ស្របពេលបច្ចុប្បន្ន អាកាសធាតុចុះត្រជាក់ អគ្គនាយកពន្ធនាគារ បានណែនាំឱ្យមន្ត្រីគ្រប់គ្រងពន្ធនាគារត្រូវមានការប្រុងប្រយ័ត្នបញ្ហាសុខភាព ពិសេស ជំងឺផ្តាសាយដល់ជនជាប់ឃុំ និងបន្តយកចិត្តទុកដាក់ស្ត្រីមានផ្ទៃពោះ កូនតាមម្តាយ រួមទាំងបញ្ហាសុខភាពស្ត្រី និងសម្ភារៈអនាម័យ។

លោក អគ្គនាយកបានបានធ្វើការសំណេះសំណាល និងមានប្រសាសន៍ណែនាំទៅកាន់ជនជាប់ឃុំដែលជាក្មេងទំនើងឲ្យមានការកែប្រែធ្វើជា ក្មេងល្អ កូនល្អ សិស្សល្អ ជាពិសេសជាពលរដ្ឋល្អនៅក្នុងសង្គមបន្ទាប់ចេញពីពន្ធនាគារវិញ។

លោក ក៏បានណែនាំឱ្យមន្ត្រីពន្ធនាគារ ត្រូវពង្រឹងក្រមសីលធម៌ និងបទវិន័យមន្ត្រីពន្ធនាគារ ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ ត្រូវមានភាពរហ័សរហួនចាត់ចែង អនុវត្ត ឆ្លើយតបការងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
បង្កើតប្រព័ន្ធតាមដានការងារតាមជំនាញ ការរក្សាតម្កល់ទុកឯកសារ និងព័ត៌មានសំខាន់ៗ អង្កេតតាមដានមុខសញ្ញាពិសេស ពង្រឹងការងារស៊ើបការណ៍អប់រំ និងក្តាប់ព័ត៌មានឲ្យបានស៊ីជម្រៅ។

ជាមួយគ្នានេះ លោក ឈន សាណាត ឱ្យមន្ត្រីទទួលបន្ទុកពន្ធនាគារត្រូវមានវិធានការម៉ឺងម៉ាត់ រឹតបន្តឹងពង្រឹងប្រសិទ្ធភាពឆែកឆេររកវត្ថុហាមឃាត់ ជាពិសេសទូរស័ព្ទ និងគ្រឿងញៀន ខិតខំស្វែងរកដៃគូ (វិស័យឯកជនខ្នាតតូច ឬមធ្យម) អភិវឌ្ឍការងារសិប្បកម្ម និងកសិកម្មពន្ធនាគារ និងកសាងសមត្ថភាពគ្រូបង្គោលដឹកនាំអនុវត្ត និងបង្កើតគណៈគ្រប់គ្រងការបណ្តុះបណ្តាលវិជ្ជាជីវៈ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


