ជីវិតកម្សាន្ដ
ព្រាប សុវត្ថិ ត្រូវបានអ្នកគាំទ្រស្ងើចសរសើរថា “ជាតារាចម្រៀងពេញដោយសមត្ថភាព មិនព្រមជ្រេទៅតាមវ័យ”
ថ្វីបើសង្គមសិល្បៈបច្ចុប្បន្ន មានតារាចម្រៀងជាន់ចាស់ជាន់ថ្មី ត្រសងគ្នារះច្រើនយ៉ាងណាក្តី តែវិថីមួយនេះ នៅតែមានវត្តមានតារាចម្រៀងល្បីឈ្មោះ ព្រាប សុវត្ថិ អមដំណើរយុគតន្ត្រីសម័យជាមួយតារាជំនាន់ក្រោយ មិនឃ្លាតឃ្លាពីមហាជននោះឡើយ។


រាប់ចាប់ពីប្រឡូកសិល្បៈមកដល់ពេលនេះ ឧកញ៉ា ព្រាប សុវត្ថិ ឈរលើវិថីតន្ត្រីជាង ២ទសវត្សមកហើយ ឯវ័យក៏ក្បែរ ៥០ហើយដែរ ប៉ុន្តែបើនិយាយពីរូបសម្រស់ និងទឹកដមសំនៀង តារាចម្រៀងជួរមុខរូបនេះ នៅតែធ្វើឱ្យអ្នកគាំទ្រទទួលអារម្មណ៍ថា ជាតារាមួយរូបដែលមហាជនបានស្គាល់កាលពីជាង ២៥ឆ្នាំមុនដដែល ហើយនៅតែចែងចាំងលើឆាកតន្ត្រី។
ជាមួយនឹងសមត្ថភាព និងទេពកោសល្យដែលលោកអាចបត់បែនបាន មិនថាចម្រៀងបែបមនោសញ្វេតនា Pop Rok HipHop ក្តី ហើយសូម្បីតែចម្រៀងរ៉េបបែប Distract ក៏លោកអាចធ្វើបានផងដែរ ជាក់ស្តែងតាមរយៈបទ The Legend ។
តាមរយៈបទទសម្ភាសពីអ្នកគាំទ្រ ឧកញ៉ា ព្រាប សុវត្ថិ ជាមួយកម្ពុជាថ្មី បានលើកឡើងស្រដៀងគ្នា ទាក់ទងនឹងចំណុចពិសេសដែលពួកគាត់មើលឃើញពីគុណតម្លៃរបស់លោក ព្រាប សុវត្ថិ។ ក្នុងនោះ យុវតីម្នាក់ឈ្មោះ លីនី បានរៀបរាប់ថា “ខ្ញុំស្រឡាញ់ទឹកដមសំឡេងគាត់ ក៏ព្រោះតែមានភាពផ្អែមមុតច្បាស់ ស្តាប់ទៅមិនស្រកៀរត្រចៀក។ បើច្រៀងបទមនោសញ្ចេតនាវិញ គឺលួងលោមទន់ឆ្អឹងតែម្តង”។
ចំណែកឯយុវតីម្នាក់ទៀត ឈ្មោះរចនា បានបន្ថែមថា “ពិសេសពេលគាត់ Cover ចម្រៀងមរតកដើមលោក សុិន សុីសាមុត ធ្វើឱ្យខ្ញុំទទួលអារម្មណ៍ថា ដូចជាស្តាប់ចម្រៀងក្នុង version បច្ចុប្បន្នដូច្នេះដែរ អាចចាត់ថាជាមរតកសំឡេងមួយផ្សេងទៀត បន្ទាប់ពីជំនាន់បិតាសំនៀងឯកមក”។

ទន្ទឹមនេះ ក៏មានមតិអ្នកគាំទ្រជាច្រើនបានស្ងើចសរសើរ ចំពោះសមត្ថភាពនិងទេពកោសល្យរបស់លោក ដែលអាចបញ្ចេញសក្តានុពលនៃទឹកដមសំនៀងរបស់លោក បានគ្រប់សម័យកាល រាប់ពីចំណុចចាប់ផ្តើមលើវិថីសិល្បៈ ជាមួយនឹងចម្រៀងបែបមនោសញ្ចេតនា ដែលនៅមានលាយឡំនឹងរសជាតិនៃតន្ត្រីជំនាន់មុន រហូតដល់សម័យតន្ត្រីទំនើបបច្ចុប្បន្ន។

មិនតែប៉ុណ្ណោះ ឧកញ៉ា ព្រាប សុវត្ថិ បានធ្វើឱ្យមហាជន ពិសេសអ្នកគាំទ្រកាន់តែមានការពេញចិត្ត ជាមួយនឹងស្ទីលលេងខ្លួនបែបយុវវ័យ ទាន់សម័យ ស័ក្តិសមឥតទាស់ជាមួយនឹងភាពស្រស់សង្ហាដែល កំពូលតារាចម្រៀងរូបនេះនៅតែអាចរក្សាបាន ទោះបីជាកូនប្រុសទាំង៣ ធំធាត់ទន្ទឹមខ្លួនក៏ដោយ៕





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


