ព័ត៌មានអន្ដរជាតិ
វៀតណាម ត្រៀមយកខែលការពារមីស៊ីលរបស់ខ្លួន បង្អួតក្នុងពិព័រណ៍អាវុធ
វៀតណាម នឹងដាក់តាំងបង្ហាញសព្វាវុធផលិតក្នុងប្រទេស នៅឯពិព័រណ៍អាវុធអន្តរជាតិ ក្នុងទីក្រុងហាណូយ នាថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូឆ្នាំ២០២៤ ហើយប្រទេសអាស៊ីមួយនេះ ក៏បានបង្ហាញពីបំណងជំរុញឧស្សាហកម្មសព្វាវុធរបស់ខ្លួន និងការនាំចេញឧបករណ៍យោធាទៅកាន់បរទេសផងដែរ។

យោងតាមក្រសួងការពារជាតិវៀតណាម ក្រុមហ៊ុនរដ្ឋ Viettel និងក្រុមហ៊ុនក្នុងស្រុកផ្សេងទៀត នឹងដាក់តាំងបង្ហាញប្រព័ន្ធការពារមីស៊ីល យន្តហោះគ្មានមនុស្សបើក រ៉ាដាការពារដែនអាកាស រថពាសដែក និងកាំភ្លើងធំ។
លោក Nguyen The Phuong អ្នកជំនាញផ្នែកសន្តិសុខវៀតណាមនៅសាកលវិទ្យាល័យ New South Wales របស់ប្រទេសអូស្ត្រាលី បាននិយាយថា អាវុធមួយចំនួនក្នុងចំណោមអាវុធទាំងនោះ នឹងត្រូវដាក់តាំងបង្ហាញជាលើកដំបូង។
លោកបានកត់សម្គាល់ថា យុទ្ធសាស្ត្រសំខាន់ក្នុងការពង្រឹងឧស្សាហកម្មក្នុងស្រុក គឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ្នកនាំចេញអាវុធបរទេស ដើម្បីឲ្យពួកគេផលិតសមាធាតុអាវុធរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។
លោក Phuong បានបន្ថែមថា បច្ចុប្បន្ន វៀតណាម កំពុងពិភាក្សាជាមួយក្រុមហ៊ុនកូរ៉េខាងត្បូង សម្រាប់កិច្ចព្រមព្រៀងថ្មី ក្រោមលក្ខខណ្ឌដូចដែលបានលើកឡើង ជាពិសេសសម្រាប់កាំភ្លើងធំ និងអាកាសចរណ៍។
ពិព័រណ៍វៀតណាមឆ្នាំនេះ នឹងមានការចូលរួមពីប្រទេសចំនួនជិត២៥០ ដោយក្នុងនោះមានក្រុមហ៊ុនធំៗជាច្រើនមកពីសហរដ្ឋអាមេរិក អឺរ៉ុប តួកគី និងបណ្តាប្រទេសដែលកំពុងមានសង្រ្គាមជាមួយគ្នា ដូចជា អ៊ីស្រាអែល អ៊ីរ៉ង់ រុស្ស៊ី និងអ៊ុយក្រែន។
វៀតណាម គឺជាប្រទេសនាំចូលអាវុធដ៏ធំមួយ ជាពិសេសនាំចូលពីប្រទេសរុស្ស៊ី ដោយបានវិនិយោគអស់ជាច្រើនឆ្នាំ ក្នុងសមត្ថភាពការពាររបស់ខ្លួននៅក្នុងតំបន់ ដែលខ្លួនបានប៉ះទង្គិចជាមួយចិន ជុំវិញព្រំដែនសមុទ្រចិនខាងត្បូង៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


