ព័ត៌មានជាតិ
មីយ៉ាន់ម៉ានឹងដោះលែងអ្នកនេសាទថៃ៤នាក់នៅដើមខែ/ឆ្នាំក្រោយ ខណៈការកាត់ទោសគ្រាន់តែជាដំណើរការផ្លូវច្បាប់ប៉ុណ្ណោះ
របបយោធាមីយ៉ាន់ម៉ានឹងដោះលែងអ្នកនេសាទថៃនៅថ្ងៃទី៤ខែមករា ដែលត្រូវបានចាប់ខ្លួននិងកាត់ទោសកាលថ្ងៃទី១៧ខែធ្នូ ដោយចោទប្រកាន់ពីការនេសាទចូលទឹកដីមីយ៉ាន់ម៉ានៅក្នុងខេត្ត Ranong ដោយខុសច្បាប់។ យោងសារព័ត៌មាន irrawaddy ដែលដកស្រង់ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai។

ការដោះលែងអ្នកនេសាទថៃនោះ នឹងកើតឡើងចំថ្ងៃបុណ្យឯករាជ្យជាតិមីយ៉ាន់ម៉ានៅថ្ងៃទី៤ខែមករា ស្របពេលដែលមន្ត្រីកិច្ចការបរទេសនៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នារួចរាល់ហើយលើបញ្ហានេះ។
ប្រភពព័ត៌មាន naewna របស់ប្រទេសថៃបានផ្សាយថា តុលាការមីយ៉ាន់ម៉ាបានកាត់ទោសអ្នកនេសាទថៃ៤នាក់ឱ្យជាប់ពន្ធនាគាររយៈពេលចន្លោះពី៤ទៅ៦ឆ្នាំ និងរងការផាកពិន័យជាប្រាក់មួយចំនួនផងដែរ ពីបទរំលោភចូលដែនទឹកមីយ៉ាន់ម៉ា។
ចំណែករដ្ឋាភិបាលថៃនិយាយថា អ្នកនេសាទថៃទាំង៤នាក់ខាងលើត្រូវបានមីយ៉ាន់ម៉ាចាប់ខ្លួនគ្រាន់តែជានីតិវិធីផ្លូវច្បាប់ប៉ុណ្ណោះ មុននឹងផ្តល់ការលើកលែងទោស ដោយបានធ្វើការសម្របសម្រួលរួចហើយ នឹងទទួលដំណឹងល្អបន្ទាប់ពីចូលឆ្នាំថ្មីខាងមុខ។
កាលពីថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៤ បើតាមប្រភពព័ត៌មានពីខេត្តកោះសងរបស់ប្រទេសមីយ៉ាន់ម៉ាបានជូនដំណឹងអំពីការកាត់ទោសអ្នកនេសាទថៃទាំង៤នាក់ ដែលត្រូវបាននាវាចម្បាំងយោធាមីយ៉ាន់ម៉ាចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ខណៈពេលកំពុងនេសាទនៅតំបន់ដែនទឹកត្រួតគ្នា។
ប្រភពបន្តថា តុលាការសាលាដំបូងខេត្តកោះសង (មីយ៉ាន់ម៉ា) បានកាត់ទោសម្ចាស់ទូកឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំពីបទនេសាទខុសច្បាប់ចូលក្នុងដែនទឹកមីយ៉ាន់ម៉ាដោយគ្មានការអនុញ្ញាត ដោយផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំពីបទចូលប្រទេសដោយខុសច្បាប់ដោយគ្មានការអនុញ្ញាត សរុបជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ និងពិន័យជាប្រាក់២០ម៉ឺនក្យ័ត និងអ្នកនេសាទថៃ៣នាក់ផ្សេងទៀត ម្នាក់ៗត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំពីបទនេសាទនៅក្នុងដែនទឹកមីយ៉ាន់ម៉ាដោយគ្មានការអនុញ្ញាត និងផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំពីបទចូលប្រទេសដោយខុសច្បាប់ដោយគ្មានការអនុញ្ញាត សរុបជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ៗចំនួន៣ម៉ឺនក្យ័ត។
បើយោងតាមព័ត៌មានដែលបានចុះផ្សាយកាលពីពេលកន្លងទៅ អ្នកនេសាទថៃទាំង៤នាក់នេះ ត្រូវបាន កងទ័ពជើងទឹកមីយ៉ាន់ម៉ាដោះលែងវិញហើយ ប៉ុន្តែនៅជាប់អនុវត្តន៍នីតិវិធីអន្តោប្រវេសន៍ពីបទចូលទឹកដីមីយ៉ាន់ម៉ាដោយខុសច្បាប់ ដែលចាំបាច់តែត្រូវតែអនុវត្តន៍នីតិវិធីអន្តោប្រវេសន៍របស់មីយ៉ាន់ម៉ា។ ប៉ុន្តែជុំវិញករណីនេះត្រូវបានរដ្ឋមន្ត្រីក្រសួងការបរទេសថៃអះអាងថា អ្នកនេសាទថៃទាំង៤នាក់នឹងទទួលបានដំណឹងល្អពីការលើកលែងបន្ទាប់ពីចូលឆ្នាំថ្មីសកលខាងមុខនេះ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


