ព័ត៌មានអន្ដរជាតិ
ប្រជាជនវៀតណាមបាត់បង់ប្រាក់ជាង ៧០០ លានដុល្លារ ដោយសារការឆបោកអនឡាញ នៅឆ្នាំនេះ
សមាគមសន្តិសុខអ៊ិនធឺណិតជាតិវៀតណាម បានឱ្យដឹងថា ប្រជាជនវៀតណាមម្នាក់ក្នុងចំណោម ២២០ នាក់ ដែលប្រើប្រាស់ស្មាតហ្វូន គឺជាជនរងគ្រោះនៃការបោកប្រាស់តាមអនឡាញ ដែលធ្វើឱ្យពួកគេបាត់បង់សរុបជាទឹកប្រាក់ប្រមាណ ៧៤៤ លានដុល្លារ គិតតែក្នុងឆ្នាំ ២០២៤។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

សមាគមបានឱ្យដឹងយ៉ាងដូច្នេះ ក្រោយចេញផ្សាយនូវរបាយការណ៍ស្ទង់មតិលើអ្នកប្រើប្រាស់អ៊ិនធឺណិតប្រមាណជាង ៥៩ ០០០ នាក់ ទូទាំងប្រទេស។ លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា ការឆបោកពាក់ព័ន្ធនឹងការវិនិយោគ គឺជារឿងដែលបានកើតឡើងច្រើនជាងគេបំផុត ហើយបន្ទាប់មកទៀតគឺការក្លែងធ្វើជាមន្ត្រីរដ្ឋាភិបាល ឬអង្គការ និងការផ្តល់ជូនរង្វាន់ និងការផ្សព្វផ្សាយក្លែងក្លាយជាដើម។
លទ្ធផលបង្ហាញទៀតថាប្រហែល ៧០ ភាគរយ នៃអ្នកប្រើប្រាស់ស្មាតហ្វូន បានជួបប្រទះការឆបោកពាក់ព័ន្ធនឹងហិរញ្ញវត្ថុ ដោយឧក្រិដ្ឋជនសន្យាផ្តល់ផលចំណេញខ្ពស់ដោយគ្មានហានិភ័យ។ ជាមួយគ្នានោះ មានតែ ៤៥,៦៩ ភាគរយ នៃជនរងគ្រោះប៉ុណ្ណោះ ដែលបានរាយការណ៍ពីការឆបោកទៅអាជ្ញាធរ ខណៈដែល ៨៨,៩៨ ភាគរយ បាននិយាយប្រាប់មិត្តភក្តិ និងក្រុមគ្រួសារអំពីបទពិសោធន៍របស់ខ្លួន។
ជារឿយៗ អ្នកបោកប្រាស់បានបង្ខិតបង្ខំជនរងគ្រោះឱ្យផ្ទេរប្រាក់ ឬដំឡើងកម្មវិធីទូរស័ព្ទដែលផ្ទុកមេរោគជាដើម។ ជនរងគ្រោះខ្លះ បានទទួលសារចម្លែកៗអំពីការឈ្នះរង្វាន់ធំៗផ្សេងៗ។ លើសពីនេះ អ្នកបោកប្រាស់បានបង្កើនការប្រើប្រាស់បច្ចេកវិជ្ជាទំនើបៗដូចជា AI ក្លែងក្លាយ ដើម្បីបង្កើតវីដេអូ សារជាសំឡេង ឬកិច្ចសន្ទនាក្លែងក្លាយជាដើម៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


