សន្តិសុខសង្គម
ឃាត់ខ្លួនជនជាតិវៀតណាម២នាក់ ករណីលួចស្លាកលេខរថយន្ត
ជនសង្ស័យជាជនជាតិវៀតណាម២នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនដើម្បីអនុវត្តនីតិវិធីច្បាប់ ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្ដ។ ការឃាត់ខ្លួនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ធ្នូ និងបានបញ្ជូនមកអធិការដ្ឋានខណ្ឌដើម្បីសួរនាំ។

មន្ត្រីនគរបាលបានឱ្យដឹងកាលពីរសៀលថ្ងៃទី១៨ ខែធ្នូ នេះថា ជនរងគ្រោះឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះ១៩៩ ផ្លូវP-១៥(បុរីប៉េងហួត) ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ NGUYEN VAN NGHIEP ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្លិប ECL (កាន់លិខិតឆ្លងដែនលេខ E០០១១០៧០៤៦) និង២-ឈ្មោះ HOANG VAN THE ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្លិប ECL (គ្មានលិខិតឆ្លងដែន)។ ទាំង២នាក់ស្នាក់នៅផ្ទះជួល៤៦ ផ្លូវD-០៤(បុរីប៉េងហួត) ភូមិស្វាយតាអុក សង្កាត់វាលស្បូវ។ ដកហូតស្លាកលេខរថយន្តមុខក្រោយរបស់ជនរងគ្រោះ និងវត្ថុតាងមួយចំនួន។

ប្រភពដដែលបន្ថែមថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង១១និង៥០នាទីយប់ ជនរងគ្រោះបានទុករថយន្តម៉ាក TOYOTA PRIUS ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BN-៦៥៩៥ នៅមុខផ្ទះកើតហេតុ រួចចូលផ្ទះសម្រាក ស្រាប់តែជនសង្ស័យ២នាក់ខាងលើ ជិះរថយន្តម៉ាក LEXUS-GS ពណ៌ស ផ្លាកលេខ ព្រះសីហនុ 2D-៨៦៩៩ មកឈប់ក្បែរ រួចធ្វើសកម្មភាពដោះស្លាកលេខរថយន្តជនរងគ្រោះគេចខ្លួនបាត់។

លុះដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង១៥និង៣០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងស្លាកលេខរថយន្តរបស់ជនរងគ្រោះ និងរថយន្តជិះធ្វើសកម្មភាព រួមទាំងវត្ថុតាងមួយចំនួនទៀតបញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


