ព័ត៌មានជាតិ
លោក នេត្រ ភក្រ្តា ស្នើអ្នកសារព័ត៌មានលុប បំបាត់ការដាក់ខែទារប្រាក់កម្រៃនៅទីតាំងខុសច្បាប់
នៅក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២១ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់អ្នកសារព័ត៌មានទាំងអស់ គោរពក្រមសីលធម៌វីជ្ជាជីវៈសារព័ត៌មាន ពង្រឹងសមត្ថភាពរបស់ខ្លួន ហើយលុបបំបាត់ការដាក់ខែទារប្រាក់កម្រៃនៅទីតាំងខុសច្បាប់។

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា រៀបចំឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ ដែលមានការចូលរួមពីចាងហ្វាង និពន្ធនាយក តំណាងសមាគម និងជាអ្នកដឹកនាំស្ថាប័នសារព័ត៌មាន ប្រមាណជាង១០០នាក់។
ការជួបជុំគ្នាក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក)នេះ ធ្វើឡើងដើម្បីជជែកពិភាក្សា និងអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពី «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ»ខណៈក្លិបអ្នកកាសែតកម្ពុជាយល់ឃើញថា វិជ្ជាជីវៈ សារព័ត៌មាននៅតែជាប្រការសំខាន់ដែលត្រូវយកចិត្តទុកដាក់បន្តពង្រឹង ដើម្បីការពារតម្លៃសារព័ត៌មានអាជីព និងរក្សាបាននូវទំនុកចិត្តរបស់មហាជន។ ជាមួយគ្នានោះ ការបញ្ចេញមតិនៅតែជាកង្វល់ ខណៈដែលយើងបានសង្កេតឃើញថា ការប្រើប្រាស់សិទ្ធិហួសពីព្រំដែនច្បាប់នៅតែកើតមាន និងនាំឱ្យប៉ះពាល់ដល់អ្នកដទៃ។

ក្នុងឱកាសនោះ លោក នេត្រ ភក្រ្តា បានស្នើឱ្យអ្នកសារព័ត៌មាន ពង្រឹងសមត្ថភាពនិងអង្គភាពរបស់ខ្លួន លើការគ្រប់គ្រងហិរញ្ញវត្ថុ តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម ដោយលុបបំបាត់ការដាក់ខែនៅទីតាំងខុសច្បាប់។ លោកបញ្ជាក់ថា ការពង្រឹងសមត្ថភាពបន្ថែមលើវិស័យព័ត៌មាន ពិតជាមានសារៈសំខាន់ ដោយសារព័ត៌មានបានដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល។ លោកថ្លែងថា៖«ការរក្សាបានសន្តិសុខព័ត៌មាននឹងមានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ការប្រឆាំងព័ត៌មានក្លែងក្លាយ គឺជាតួនាទីរបស់អ្នកសារព័ត៌មាន ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិត»។
លោករដ្ឋមន្រ្តី ក៏ធានាអះអាងថា ក្រសួងព័ត៌មាននឹងផ្តល់មេធាវីការពារផ្លូវច្បាប់ជូនអ្នកសារព័ត៌មានណាដែលគោរពវិជ្ជាជីវៈ និងមានក្រមសីលធម៌។ ក្នុងន័យនេះ ករណីអ្នកសារព័ត៌មិនគោរពវិជ្ជាជីវៈ ហើយផ្សព្វផ្សាយព័ត៌មានមិនពិត នឹងប្រឈមផ្លូវច្បាប់ជាធរមាន។

បើតាមលោករដ្ឋមន្រ្តី ដោយសារការរីកចម្រើន នៃបច្ចេកវិទ្យា ការផ្សព្វផ្សាយព័ត៌មាន មានភាពទូលំទូលាយ ដោយប្រែក្លាយពីមើលតាមទូរទស្សន៍ មកមើលតាមរយៈទូរស័ព្ទដៃ ហើយគិតមកដល់ពេលនេះ ប្រព័ន្ធផ្សព្វផ្សាយទំនើប មានរហូតដល់ ១៦២០ អង្គភាព។ ក្នុងនោះ៨៦០អង្គភាព ជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ ដែលមានអ្នកសារព័ត៌មាន ជាង១ម៉ឺននាក់ ក្នុងចំនួននេះមានអ្នកសារព័ត៌មាន៨០០០នាក់ បានចុះបញ្ជីនៅក្រសួងព័ត៌មាន។
តាមរយៈវេទិកាខាងលើ គ្រប់ភាគីបានពិភាក្សាយ៉ាងផុលផុស និងបានអនុម័តសេចក្តីថ្លែងការណ៍រួមមួយចំនួនដើម្បីពង្រឹងវិជ្ជាជីវៈសារព័ត៌មាន និងផ្តល់ជំនឿទុកចិត្តទៅកាន់មហាជន។ ឆ្លៀតក្នុងឱកាសនេះ អ្នកសារព័ត៌មាន ក៏បានស្នើដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងព័ត៌មាន និងស្នើដល់ស្ថាប័នតុលាការឱ្យអនុវត្តច្បាប់ស្ដីពីរបប សារព័ត៌មាន ជាជាងយកច្បាប់ ផ្សេងមកអនុវត្តលើអ្នកសារព័ត៌មាន៕
ដោយ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌកំបូល បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និង ណែនាំប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី
-
កីឡា១ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


