ព័ត៌មានអន្ដរជាតិ
WHO ព្រមានថា យេម៉ែនកំពុងផ្ទុះជំងឺអាសន្នរោគច្រើនជាងគេក្នុងពិភពលោក
អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ប្រទេសយេម៉ែនកំពុងមានករណីឆ្លងជំងឺអាសន្នរោគខ្ពស់ជាងគេនៅទូទាំងពិភពលោក ចាប់តាំងពីមានករណីផ្ទុះឡើងនៅក្នុងខែមីនា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៤ខែធ្នូនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១ខែធ្នូ ប្រទេសយេម៉ែនដែលស្ថិតនៅតំបន់សមុទ្រក្រហម បានរាយការណ៍ថា មានករណីសង្ស័យអំពីជំងឺអាសន្នរោគចំនួន ២៤៩៩០០០ និងករណីស្លាប់ចំនួន៨៦១នាក់នៅឆ្នាំនេះ។
WHO ថា ចំនួនទាំងនេះមាន៣៥ភាគរយ ជាជំងឺអាសន្នរោគសកល និង១៨ភាគរយនៃចំនួនអ្នកស្លាប់របស់ពិភពលោក។ ជំងឺទាំងនោះមានដូចជាការផ្ទុះឡើងនៃជម្ងឺឆ្លងតាមទឹក ដូចជាជំងឺអាសន្នរោគ និងជំងឺរាគរូសដែលដាក់បន្ទុកបន្ថែមលើប្រព័ន្ធសុខភាពដែលមានបញ្ហារួចទៅហើយ ដែលប្រឈមនឹងការផ្ទុះជំងឺផ្សេងៗទៀតជាច្រើន។
តំណាងអង្គការសុខភាពពិភពលោក និងជាប្រធានបេសកកម្មនៅយេម៉ែន លោក Arturo Pesigan បានឲ្យដឹងថា អង្គការសុខភាពពិភពលោកមានភាពតានតឹងក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីដោះស្រាយតម្រូវការកើនឡើងដោយសារតែកង្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរ។
បញ្ហានេះ បានបង្ខំឲ្យ WHO បិទមជ្ឈមណ្ឌលព្យាបាលនៅប្រទេសយេម៉ែន ចំពេលមានគម្លាតថវិកាចំនួន២០លានដុល្លារ។ រហូតមកដល់ពេលនេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិបានបិទមជ្ឈមណ្ឌលព្យាបាលជំងឺរាគរូសចំនួន៤៧ ហើយ គ្រោងនឹងបិទ១៧ផ្សេងទៀតនៅចុងឆ្នាំនេះនៅក្នុងប្រទេសនេះ។
យោងតាមអង្គការសុខភាពពិភពលោក (WHO) ប្រទេសយេម៉ែនបានជួបប្រទះនឹងការចម្លងជំងឺអាសន្នរោគជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំ រួមទាំងការផ្ទុះឡើងដ៏ធំបំផុតរបស់ពិភពលោកក្នុងប្រវត្តិសាស្រ្តថ្មីៗពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០២០ដែលមានជាង ២.៥ លានករណី និងមនុស្សស្លាប់ ៤០០០ នាក់ ខណៈមនុស្ស៤លាននាក់កើតជំងឺអាសន្នរោគជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


