Connect with us

ព័ត៌មានជាតិ

តុលាការបង្គាប់ឱ្យលោក រ៉ុង ឈុន ចូលសវនាការនៅថ្ងៃទី១៧ ខែមករា ពីបទ«ការមិនរាងចាលក្នុងបទមជ្ឈិម»

បានផុស

នៅ

លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ចូលសវនាការជាបន្ទាន់ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ខាងមុខ នៅក្នុងដំណើររឿងការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម លើបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៤។ នេះបើតាមដីកាកោះឱ្យចូលសវនាការចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកោះហៅនេះ បន្ទាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានពិនិត្យសំណុំរឿងព្រហ្មទណ្ឌលេខ ៥៥៧៨៣ ចុះថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៤ ដែលមានជនជាប់ចោទ ឈ្មោះ រ៉ុង ឈុន ជាប់ចោទបទ ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម លើបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៤ តាមបទល្មើសដែលមានចែង ឱ្យផ្តន្ទាទោសតាមមាត្រា ៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ក្នុងដីកា លោក សេង ហៀង បានបង្គាប់ឱ្យលោក រ៉ុង ឈុន ជនជាតិខ្មែរ ឱ្យចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទី សាលសវនាការទី ១ ជាន់ផ្ទាល់ដី ជាកំហិត ដើម្បីចូលរួមសវនាការ។

ដីកាដដែល ក៏បានឱ្យដឹងថា  សមាសភាពជំនុំជម្រះ គឺមានលោក លិ សុខា ជាចៅក្រមជំនុំជម្រះ និងលោកសេង ហៀង តំណាងអយ្យការ និងលោក រឿង ម៉េងហួន ក្រឡាបញ្ជីសវនាការ។

នៅក្នុងដីកា លោក សេង ហៀង បានសរសេរថា សិទ្ធិរបស់លោក រ៉ុង ឈុន មានដូចជា សិទ្ធិទទួលដឹងឮពីលិខិតចោទប្រកាន់ទោស និងដីកាកោះឱ្យចូលរួមសវនាកា,សិទ្ធិបង្ហាញភស្តុតាង សំអាងសាក្សី និងធ្វើសំណូមពរផ្សេងៗ, សិទ្ធិប្តឹងបដិសេធចៅក្រមជំនុំជម្រះ,សិទ្ធិការពារខ្លួនដោយខ្លួនឯង ឬពឹងមេធាវីឱ្យជួយការពារ និងសិទ្ធិនិយាយសម្តីចុងក្រោយបង្អស់។

គួររម្លឹកថា កាលពីខែសីហា ឆ្នាំ ២០២១ លោក រ៉ុង ឈុន ធ្លាប់ត្រូវ​បានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ និងបង្គាប់ឲ្យសងជំងឺចិត្តរួមគ្នាចំនួន ៤០០លានរៀល ទៅកាន់គណៈកម្មាធិការព្រំដែនកម្ពុជា៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សិង្ហបុរីព្រមានពីការចុះយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ច​នៅឆមាសទី២

ព័ត៌មានជាតិ២ ម៉ោង មុន

កសិករក្រុមថ្មី ៧០ គ្រួសារបន្ថែមទៀតនៅខេត្តកំពង់ធំ ចូលជាសហគមន៍កសិកម្មទំនើប

ព័ត៌មានជាតិ២ ម៉ោង មុន

គុយបាជឿជាក់លើភាពស្មោះត្រង់កម្ពុជាចំពោះបទឈប់បាញ់ជាមួយថៃ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលរាជធានី នាំយកអំណោយ ៦៥ មុខ ប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ជាង ៣ ម៉ឺននាក់ នៅខេត្តឧត្ដរមានជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ប្រកាសឲ្យកម្មសិក្សាការី-ពលករជំនាញកំពុងស្នាក់នៅ និងធ្វើការនៅជប៉ុនបង្កើនការប្រុងប្រយ័ត្នចំពោះរលកយក្សស៊ូណាមិ

Sokha Hotels

ព័ត៌មានពេញនិយម