ព័ត៌មានជាតិ
Spring Airlines បានបើកដំណើការជើងហោះហើរត្រង់ពីទីក្រុងស៊ីអានមកកាន់រាជធានីភ្នំពេញឡើងវិញ
ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines ដែលជាក្រុមហ៊ុនរបស់ចិន បានបើកជើងហោះហើរត្រង់របស់ខ្លួនពីទីក្រុងស៊ីអាននៃ ខេត្តស៊ានស៊ី មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញឡើងវិញ បន្ទាប់ពីបានផ្អាកដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។

ជើងហោះហើរទីមួយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី២៩ខែធ្នូកន្លងមកថ្មីៗនេះ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មន្ត្រីព្រលានយន្តហោះ និងតំណាងក្រុមហ៊ុនទេសចរណ៍ជាច្រើនអ្នកទៀត។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងព្រឹត្តិការណ៍នេះ លោក ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍ថា ការចាប់ផ្ដើមជើងហោះហើរឡើងវិញនេះ គឺឆ្លុះបញ្ចាំងអំពីភាពល្អប្រសើរនេះវិស័យទេសចរណ៍ ជាពិសេសក្រុមហ៊ុននេះនឹងជួយដឹកភ្ញៀវទេសចរ និងអ្នកវិនិយោគចិនកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា។
លោកបានបន្តថា៖ «បន្ទាប់ពីយើងបានទទួលរងនូវការជះឥទ្ធិពលនៃការផ្ទុះជំងឺរាតត្បាតកូវីដអស់រយៈពេលជាងពីរឆ្នាំ ពេលនេះយើងឃើញថា ភ្ញៀវទេសចរអន្តរជាតិនានា ជាពិសេសភ្ញៀវទេចរចិនបានចាប់ផ្តមត្រឡប់មកទន្សនាកម្ពុជាយើងវិញ»។

លោកបានថ្លែងបន្តទៀតថា ប្រទេសកម្ពុជាបានមើលឃើញការកើនឡើងនៃចំនួនភ្ញៀវទេសចរចិនក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ជាមួយនឹងការបង្កើនជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ចិនមកកាន់កម្ពុជា។
ជាមួយគ្នានោះដែរឯកអគ្គរដ្ឋទូត Wenbin បានមានប្រសាសន៍ថា ការបើកដំណើការជើងហោះហើរត្រង់ឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជនរវាងប្រទេសចិន និងកម្ពុជា។
លោកបានបន្ថែមថា៖« រហូតមកដល់ពេលនេះ ការហោះហើរត្រង់របស់ចិនមកកាន់ប្រទេសកម្ពុជាបានឈានដល់ជាង ៦០ ភាគរយនៃកម្រិតមុនការរាតត្បាតនៃជំងឺកូវីដ១៩»។
យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងទេសចរណ៍ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបប្រមាណ ៦ លាននាក់ កើន ២២% និងទេសចរជាតិបានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសប្រមាណ ២០ លាននាក់ កើនឡើង ១៩,៧% ក្នុងនោះតំបន់ឆ្នេរសមុទ្រមានទេសចរជាតិប្រមាណ ៨ លាននាក់ កើន ១២,៥% និងទេសចរបរទេសប្រមាណ ៤២ ម៉ឺននាក់ កើន ១០,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣។
ជាមួយគ្នានេះដែរ កម្ពុជាក៏បានស្វាគមន៍ទេសចរចិនសរុបចំនួន ៧៦៩ ៧៧៥ ក្នុងរយឆ្នាំ ២០២៤ កើនឡើង ៥៤,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


