KPT+
៤វិធីក្នុងការចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន នៅពេលរៀនមហាវិទ្យាល័យ
និស្សិតមួយចំនួនរង់ចាំរហូតដល់ពួកគេបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ មុនពេលចាប់ផ្ដើមគិតពីអ្វីដែលខ្លួននឹងធ្វើ។ អ្នកផ្សេងទៀតសម្រេចចិត្តថាចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន ហើយចាប់យកអាជីពរបស់ពួកគេពេលនៅរៀនមហាវិទ្យាល័យ។
ជាការពិតណាស់ ការចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនរបស់យើងនៅក្នុងមហាវិទ្យាល័យ អាចជាល្បិចកលជាពិសេសមួយប្រសិនបើយើងដឹងថា គោលដៅខ្លួនឯងជាអ្វី។
១. ផែនការអាជីវកម្ម

តើអ្នកធ្លាប់សរសេរផែនការអាជីវកម្មពីមុនទេ? នេះគឺជាអ្វីដែលម្ចាស់អាជីវកម្មទាំងអស់ត្រូវធ្វើមុនពេលពួកគេបន្តទៅមុខទៀត បើមិនដូច្នេះទេ អ្នកនឹងយល់ថាវាអាចងាយស្រួល តែកំហុសច្រើនកើតឡើងដដែលៗ។ មានរបស់ជាច្រើនដែលគួរដាក់បញ្ចូលក្នុងផែនការអាជីវកម្មរបស់អ្នក រួមមានទីផ្សារ ការផ្ដល់មូលនិធិនិងវិធីដែលអ្នកត្រូវចំណាយប្រាក់របស់អ្នក។ រកមើលតាមអ៊ីនធឺណិតសម្រាប់ការណែនាំមួយចំនួនអំពីរបៀបសរសេរផែនការអាជីវកម្មដ៏ល្អឥតខ្ចោះ។
២. ការដឹកជញ្ជូន
ដើម្បីដំណើរការអាជីវកម្មរបស់យើងបានដោយជោគជ័យត្រូវពិចារណាលើការដឹកជញ្ជូនដោយផ្អែកលើអាជីវកម្មរបស់យើង ហើយយើងប្រហែលជាត្រូវការជំនួយដើម្បីធ្វើការដឹកជញ្ជូន។ យើងអាចប្រើប្រាស់សេវាកម្មដឹកជញ្ជូនបានដោយមិនពិបាកនឹងមិនចាំបាច់ខ្លាចខាតពេលសិក្សាឡើយ។
៣. ការសិក្សាជាចម្បង

មានគម្រោងចាប់ផ្ដើមធ្វើជំនួញផ្ទាល់ខ្លួននៅមហាវិទ្យាល័យគឺត្រូវចាំថា ត្រូវផ្ដោតលើការសិក្សារបស់អ្នកជាចម្បង។ វាគួរឲ្យមានមោទនភាពណាស់ក្នុងការចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួននៅក្នុងមហាវិទ្យាល័យ ប៉ុន្តែកុំឲ្យវាប៉ះពាល់ដល់ការសិក្សារបស់អ្នកឲ្យសោះ។ ធ្វើការផងរៀនផង ដោយហេតុផលវាពិតជាអាចមានអត្ថប្រយោជន៍សម្រាប់អ្នក ក្នុងការរៀនបន្ថែមទៀតអំពីអាជីវកម្ម។ ដូច្នេះ កុំឲ្យវាក្លាយជារនាំងមួយឲ្យអ្នកបោះបង់ការសិក្សាចោល លើកលែងតែអ្នកទទួលជោគជ័យខ្លាំង។
៤. សាលក្រមចុងក្រោយ
ប្រសិនបើអ្នកមានគម្រោងចាប់ផ្ដើមធ្វើជំនួញនៅពេលអ្នករៀននៅមហាវិទ្យាល័យ អ្នកគួរតែប្រាកដថានឹងទទួលយកដំបូន្មានដែលយើងបានផ្ដល់ឲ្យអ្នកនៅក្នុងអត្ថបទនេះ។ រៀបចំផែនការគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន និងកុំភ្លេចគិតអំពីវិធីដែលអ្នកនឹងផ្ដល់មូលនិធិដល់អាជីវកម្មរបស់អ្នក។
ជូនពរអ្នកអានទទួលបានជោគជ័យនូវមុខជំនួញនិងសញ្ញាប័ត្រមហាវិទ្យាល័យព្រមៗគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖និស្សិតមហាវិទ្យាល័យគួរធ្វើរឿងទាំងនេះ ដើម្បីទទួលបាន Soft Skill ក្រោយទំនេរពីការសិក្សា
ចុចអាន៖គន្លឹះសន្សំប្រាក់ទាំង ៧ ជានិស្សិតមហាវិទ្យាល័យគួរតែអនុវត្ត កុំឲ្យដាច់ខែដាច់ខ្យល់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


