សេដ្ឋកិច្ច
សហជីពអះអាងថា ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង មានស្ថានភាពល្អប្រសើរ
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើនៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ នេះថា ដំណើរការនៃការនាំចេញរបស់វិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ ស្បែកជេីង និងសម្ភារធ្វេីដំណេីរទៅកាន់ទីផ្សារអឺរ៉ុប EU នៅតែមានស្ថានភាពល្អប្រសើរ បើទោះបីជាមានការកាត់បន្ថយប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% តាំងពីឆ្នាំ២០១៨ ក៏ដោយ។

លោក ហ្វា សាលី បានបញ្ជាក់ថា ក្រៅពី EBA ដែលជាប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប ការនាំចេញវិស័យកាត់ដេរ ជាពិសេសកាបូប ក៏ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ GSP ពីសហរដ្ឋអាមេរិកដែរ។ ហើយបើផ្អែកលើស្ថានភាពនយោបាយ សិទ្ធិមនុស្ស សិទ្ធិការងារនៅកម្ពុជា និងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកក្រោមការដឹកនាំអាណត្តិទី២ របស់លោក ដូណាល់ ត្រាំ គឺក្នុងនាមជាសហជីពយេីងសង្ឃឹមជឿជាក់ថា កម្ពុជាមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានGSP បន្តទៀតដោយមិនប្រកាន់លេីភូមិសាស្ត្រនយោបាយ និងប្រាកដជាយល់អំពីកម្ពុជា ដែលជាប្រទេសឯករាជ្យ ប្រជាធិបតេយ្យ និងសង្ឃឹមថាអាណត្តិនេះ នឹងមានការវិនិយោគក្រុមហ៊ុនអាម៉េរិកលេីទឹកដីកម្ពុជា។
ហេីយក៏សង្ឃឹមថា អ្នកនយោបាយបក្សប្រឆាំង ឬសហជីពបម្រេីបរទេស គួរជួយអំពាវនាវដល់អាម៉េរិកក្នុងការវិនិយោគនៅកម្ពុជា ជៀសវាងដេីរបាតុកម្មឲ្យគេកាត់ផ្តាច់EBA ឬGSP ពីកម្ពុជា ដេីម្បីតែមហិតារបស់ខ្លួន ភ្លេចពលរដ្ឋ និងកម្មករដែលកំពុងធ្វេីការយ៉ាងសប្បាយរីករាយ នឹងប្រាក់ឈ្នួលថ្មី ២០៨ ដុល្លារ។

យោងតាមក្រសួងពាណិជ្ជកម្ម ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាទៅទីផ្សារអន្តរជាតិដែលភាគច្រើនទៅទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក សម្រេចបាននូវទំហំទឹកប្រាក់ជាង ១២ ពាន់លានដុល្លារ នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ បានកើនឡើងពី ២១-២៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។
ក្នុងនោះការនាំចេញសម្លៀកបំពាក់សម្រេចបានទឹកប្រាក់ចំនួន ៨,៩៤ ពាន់លានដុល្លារ កើនឡើង ២៥,៨៤ ភាគរយ, សម្ភារៈធ្វើដំណើរបាន ១,៧៨ ពាន់លានដុល្លារ កើន ២១,៥ ភាគរយ និងស្បែកជើង ១,៥០ ពាន់លានដុល្លារ កើន ២៤,៣០ ភាគរយ។
កម្ពុជានាំចេញមុខទំនិញសំខាន់ៗរួមមាន សម្លៀកបំពាក់ សម្ភារៈធ្វើដំណើរ ស្បែកជើង គ្រឿងអេឡិកត្រូនិក បន្ទះសូឡា សំបកកង់រថយន្ត និងផលិតផលកសិកម្មមួយចំនួនទៀត។
នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ចំនួន ៥០,៤៥ ពាន់លានដុល្លារ កើនឡើង ១៥,៩៥ ភាគរយ ក្នុងនោះការនាំចេញសម្រេចបានទឹកប្រាក់ចំនួន ២៤,៣៤ ពាន់លានដុល្លារ កើន ១៤,៣៦ ភាគរយ និងការនាំចូលមានទំហំទឹកប្រាក់ ២៦,១០ ពាន់លានដុល្លារ កើន ១៧,៤៨ ភាគរយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


