ព័ត៌មានជាតិ
អភិបាលខេត្តឧត្តរមានជ័យ៖ ការបង្កើនម៉ោងចេញចូលនៅច្រកជាំ គឺបង្កើនសេដ្ឋកិច្ចពលរដ្ឋជាប់ព្រំដែន
កម្ពុជា-ថៃ បង្កើនម៉ោងចេញចូលឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិជាំ ខេត្តឧត្តរមានជ័យ រហូតដល់ម៉ោង១០យប់ ជារៀងរាល់ថ្ងៃ។ ការបង្កើនម៉ោងបន្ថែមនៅច្រកព្រំដែនពេលនេះ អភិបាលខេត្តឧត្តរមានជ័យ ថា នឹងជំរុញលំហូរសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរកាន់តែសកម្មឡើង។

ពិធីបើកដំណើរការបង្កើនម៉ោងឆ្លងកាត់ច្រកព្រំដែនអន្តរជាតិជាំ បានធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងលោក អនុផុង ស៊ុកសំនិត អភិបាលខេត្តស៊ីសាកេត ព្រមទាំងវត្តមានចូលរួមពីតំណាងអង្គភាពពាក់ព័ន្ធនៃរដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្តស៊ីសាកេត។

លោកអភិបាលខេត្ត មាន ចាន់យ៉ាដា បញ្ជាក់ឱ្យដឹងថា ចាប់ពីថ្ងៃនេះតទៅ ច្រកទ្វារព្រំដែនអន្តរជាតិជាំ ក្នុងស្រុកអន្លង់វែង នឹងបើកដំណើរការឱ្យប្រជាពលរដ្ឋចេញចូលឆ្លងកាត់ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង ១០យប់ ខណៈកាលពីមុន ច្រកនេះ គឺបិទមិនឱ្យប្រជាពលរដ្ឋនៃប្រទេសទាំង២ ឆ្លងកាត់ត្រឹមម៉ោង ៨យប់ប៉ុណ្ណោះ។
លោកអភិបាលខេត្ត ថា ការបង្កើនម៉ោងចេញចូលនៅច្រកព្រំដែន នឹងបង្កើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ហើយលោកបញ្ជាក់ថា រដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្តស៊ីសាកេត បានប្តេជ្ញាពង្រឹងចំណងទំនាក់ទំនងឱ្យកាន់តែប្រសើរឡើង និងជំរុញជីវភាពប្រជាពលរដ្ឋទាំងសងខាងកាន់តែល្អប្រសើរ។

បច្ចុប្បន្ន ខេត្តឧត្តរមានជ័យ មានច្រកព្រំដែនអន្តរជាតិសំខាន់ៗចំនួន៣ រួមមាន៖ ច្រកព្រំដែនអន្តរជាតិជប់គគីរ ស្ថិតក្នុងស្រុកបន្ទាយអំពិល ជាប់នឹងខេត្តបុរីរាំ ប្រទេសថៃ ច្រកព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ជាប់ខេត្តស៊ីសាកេតប្រទេសថៃ និងច្រកព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងស្រុកសំរោង មានព្រំប្រទល់ជាប់នឹងខេត្តសុរិន្ទ។
ច្រកទ្វារព្រំដែនអន្តរជាតិជាំ (កម្ពុជា-ថៃ) ត្រូវបានបើកដំណើរការឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ឡើងវិញ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីច្រកមួយនេះ បានបិទជាបណ្តោះអាសន្នដោយភាគីថៃ អស់រយៈពេលជាង ២ឆ្នាំ ដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ១៩៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


