Connect with us

ព័ត៌មានជាតិ

ក្រសួងឧស្សាហកម្មបន្ថែមសេវាឌីជីថលចំនួន៧ ដើម្បីផ្ត​ល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព

បានផុស

នៅ

ដើម្បីបង្កើននូវ​ភាពងាយស្រួល ប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវា និងការទទួលសេវាសាធារណៈ​ និងកាត់បន្ថយការលំបាកសម្រាប់ប្រជាពលរដ្ឋ និងធុរជន​ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានដាក់ឱ្យដំណើរការសេវាសាធារណៈចំនួន ៧ បន្ថែមទៀត នៅលើប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់បន្ថែមនូវប្រព័ន្ធ​សេវាឌីជីថលនៃត្រូវបានប្រ​កាសដាក់ឱ្យ​ដំណើការជាផ្លូវការកាលពីថ្ងៃ​ទី៦ ខែមករា ដែលសេវាដែលទើបដាក់ឱ្យដំណើរការថ្មីលើប្រព័ន្ធឌីជីថលនេះ រួមមាន ៤ សេវាស្តីពីការចុះបញ្ជីផលិតផលយានយន្ត និងគ្រឿងបន្លាស់, ២ សេវាស្តីពីការចុះបញ្ជីឧបករណ៍មាត្រាសាស្ត្រ និង ១ សេវាស្តីពីការចុះបញ្ជីអង្គភាពវាយតម្លៃភាពអនុលោម។ សេវាសាធារណៈទាំង ៧ នេះបំពេញបន្ថែមលើការដាក់ឱ្យដំណើរការប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលរបស់ក្រសួង ដែលបានចាប់ផ្តើមដំណាក់កាលទីមួយនៅឆ្នាំ២០២៤ និងរួមមានសេវាស្នើសុំប្រកាសបង្កើតសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, សេវាស្នើសុំវិញ្ញាបនបត្រដំណើរការសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម (ថ្មី/បន្ត), និងសេវាស្នើសុំប្រកាសបង្កើតរោងចក្រ។

MISTI បានគូសបញ្ជាក់ថា៖«ការពង្រីកប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលនេះជាជំហានថ្មីមួយទៀត នៅក្នុងបេស​កកម្មរបស់ក្រសួង ក្នុងការផ្តល់សេវាសាធារណៈដែលលឿន ងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់។ ក្រសួងនឹងបន្តពង្រីកប្រព័ន្ធឌីជីថលនេះដោយបញ្ជូលសេវាជាបន្តបន្ទាប់ទៀត ដើម្បីបង្កើនតម្លាភាព និងគណនេយ្យភាព ព្រមទាំងលើកកម្ពស់ភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់»។

បើយោងតាម MISTI ជាមួយនឹងការបញ្ចូលសេវាបន្ថែមទៅក្នុងប្រព័ន្ធឌីជីថលនេះ ក្រសួង​ បានធ្វើបរិវត្តកម្មឌីជីថលសេវាសាធារណៈសំខាន់ៗចំនួន ១៥ របស់ខ្លួន ដែលគ្របដណ្តប់អគ្គនាយកដ្ឋានឧស្សាហកម្ម, អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, វិទ្យាស្ថានស្តង់ដារកម្ពុជា, មជ្ឈមណ្ឌលជាតិមាត្រវិទ្យាកម្ពុជា, និងអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់។

ក្រសួងក៏បានដាក់ឱ្យដំណើរការមុខងារស្វែងរកព័ត៌មានបន្ថែមនៅលើគេហទំព័ររបស់ខ្លួន ដែលសាធារណជនអាចស្វែងរកព័ត៌មានស្តីពីការចុះបញ្ជីផលិតផល (ច.ប.ផ) និងស្វែងរកព័ត៌មានស្តីពីស្តង់ដារកម្ពុជា (CS)។

«បរិវត្តកម្មឌីជីថលសេវាសាធារណៈរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គាំទ្រគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការពង្រឹងអភិបាលកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច ដោយសម្រួលការឈានចូលទៅ​ក្នុងប្រព័ន្ធផ្លូវការ កាត់បន្ថយនីតិវិធីដោយដៃ តម្រូវការនៃការជួបផ្ទាល់ និងពេលវេលាផ្តល់-ទទួលសេវា និងសម្រួលដល់ការទូទាត់ថ្លៃសេវា»។ នេះបើយោងតាមការលើកឡើងរបស់ MISTI៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១ នាទីute មុន

កម្ពុជា ​ប៉ះ តាហ្ស៊ីគីស្ថាន យប់​នេះ​ ជា​ការ​ប្រកួត​ដើម្បី​កីឡាករ​វ័យ​ក្មេង​បង្កើន​សមត្ថភាព

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី

ព័ត៌មានជាតិ៤០ នាទីutes មុន

ដើមខែនេះ បន្លែធម្មជាតិ និងបន្លែព្រៃរបស់ជនជាតិដើមភាគតិចព្នង បេះយកមកលក់ច្រើនមុខលើទីផ្សារក្រុងសែនមនោរម្យ

ព័ត៌មានជាតិ៤៧ នាទីutes មុន

អភិបាលខេត្តព្រះសីហនុអំពាវនាវដល់ធុរជន និងវិនិយោគិនៃខេត្តអានហ៊ួយរបស់ចិនមកបណ្តាក់ ទុនវិនិយោគ និងជំរុញជើងហោះហើរត្រង់

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

ត្រាំ ចុះហត្ថលេខា ហាមពលរដ្ឋ១២ប្រទេស មិនឲ្យចូលទឹកដី អាមេរិក

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

សន្តិសុខសង្គម១៥ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

សន្តិសុខសង្គម១៦ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មហាអំណាចអឺរ៉ុប ២ប្រទេស ព្រមានអំពីការធ្វើសង្គ្រាមរបស់រុស្ស៊ី ក្នុងប្លុកនេះ ប៉ុន្មានឆ្នាំទៀត

សន្តិសុខសង្គម១៨ ម៉ោង មុន

ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងអ្នកបើកបររថយន្ដដែលប៉ះទង្គិចគ្នានៅផ្លូវហាណូយមកសួរនាំ

Sokha Hotels

ព័ត៌មានពេញនិយម