ជីវិតកម្សាន្ដ
សួស វីហ្សា រង់ចាំសំណងជិត ៦ពាន់ដុល្លារ ពីបុគ្គលិកបំពានទំនុកចិត្ត បន្ទាប់ពីធ្វេីកិច្ចសន្យា
តារាចម្រៀងអ្នកនាង សួស វីហ្សា បានអះអាងថា រវាងខ្លួននិងបុគ្គលិកដែលបំពានទំនុកចិត្ត លួចលុយជិត ៦ពាន់ដុល្លារ គឺបានធ្វើការដោះស្រាយតាមរយ: ការធ្វើកិច្ចសន្យាសងលុយត្រឡប់វិញឱ្យបានគ្រប់ចំនួន។ អ្នកនាងបញ្ជាក់ទៀតថា ពេលនេះ ខ្លួនកំពុងរង់ចាំមើល ថាតើបុគ្គលរូបនោះបំពេញតាមកិច្ចសន្យាឬអត់។

គួររំលឹកថា មួយរយៈពេលមុននេះ តារាចម្រៀង សួស វីសា បានប្រកាសព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះនារីម្នាក់ ដែលបានបំពានលើទំនុកចិត្ត ដោយហ៊ានឆ្លៀតឱកាសលួចលុយ និងទូរស័ព្ទហើយគេចខ្លួនទៅបាត់។ ទោះបីយ៉ាងណា ក្រោយការព្រមាន បុគ្គលរូបនោះក៏បានធ្វើកិច្ចសន្យាដើម្បីសងប្រាក់ត្រឡប់មកវិញផងដែរ។
អ្នកនាង សួស វីសា បានប្រាប់ឱ្យដឹងដែរថា បុគ្គលិកដែលបានលួចលុយនាងជិត ៦ពាន់ដុល្លារ បានធ្វេីកិច្ចសន្យាថានឹងសងលុយវិញគ្រប់ចំនួន នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ និងបញ្ជាក់ទៀតថា “រង់ចាំអ៊ុតមេីលទាំងអស់គ្នា សូម្បីលោកប៉ូលីសក៏កំពុងរង់ចាំដូចគ្នា”។

តារាចម្រៀងមានដើមកំណើតពីទឹកដីខេត្តស្វាយរៀង សួស វីសា បានបញ្ជាក់បន្ថែមថា ចាប់ពីពេលនេះទៅ ខ្លួនលែងមានមនោសញ្ចេតនាជាមួយអ្នកណាផ្តេសផ្តាសទៀតហេីយ មនុស្សណាក្បត់គឺបញ្ជូនឱ្យច្បាប់ជាអ្នកចាត់ការ។ ចំណែកឯអ្នកគាំទ្រ ក៏ចាំមើលដែរ ថាតើអ្នកនាង សួស វីហ្សា នឹងទទួលបានសំណងវិញតាមកិច្ចសន្យា ឬយ៉ាងណា៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន