ជីវិតកម្សាន្ដ
ត្រូវនឹងបុណ្យ៧ថ្ងៃ Ruthko ផង ផេកនៅតែចាក់ឡាយកម្មវិធីឃើញវត្តមាននៅរស់រវើក ធ្វើឲ្យអ្នកគាំទ្រមើលទាំងទឹកភ្នែក
កាលពីម្សិលមិញនេះ អ្នកគាំទ្រមានការភ្ញាក់ផ្អើល ដោយផេកផ្លូវការរបស់លោក Ruthko បានធ្វើការឡាយកម្មវិធី Rapper Fighter ធម្មតាដូចជាមិនមានអ្វីកើតឡើង ហើយនៅក្នុងនោះ ក៏ឃើញវត្តមានរបស់តារារ៉េប Ruthko ធ្វើជាគណកម្មការផងដែរប្រៀបដូចជាលោកនៅមានជីវិត។

តួយ៉ាង កម្មវិធីនេះ ត្រូវបានគេថតទុក កាលពីតារាប្រុសរូបនេះ នៅមានជីវិតនៅឡើយ ហើយវាក៏ជាវគ្គចុងក្រោយដែរ ដែលអ្នកគ្រប់គ្នាបានឃើញវត្តមានរបស់ Ruthko នៅលើលោកនេះទៀត។ ទន្ទឹមនឹងនោះ អ្នកគាំទ្របង្ហាញភាពសោកសៅ និង ការឈឺចាប់ក្រៃលែង ចំពោះការឃើញវត្តមានរបស់លោកនៅរស់រវើកបែបនេះ ទាំងដែលនៅក្នុងជីវិតពិត មិនមានវត្តមាន Ruthko ទៀតទេ។

អ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែឈឺចាប់ ក្ដុកក្ដួលក្នុងចិត្តទៀតនោះគឺ ថ្ងៃដែលឡាយកម្មវិធីនេះ ក៏ត្រូវនឹងថ្ងៃបុណ្យគម្រប់៧ថ្ងៃនៃការចាកចេញរបស់តារារ៉េបវ័យ២៤ឆ្នាំរូបនេះផងដែរ។ ជាពិសេស អ្នកគាំទ្រខ្លះក៏បានគិតថា វាជារឿងមិនសមគួរចំពោះវិញ្ញាណក្ខន្ធរបស់តារាប្រុសរូបនេះនោះទេ ដែលនៅតែយកផេករបស់មនុស្សដែលស្លាប់ទៅហើយ យកមកធ្វើការឡាយបែបនេះ។

ជាមួយគ្នានោះ គេសង្កេតឃើញថា នៅពេលដែល Ruthko បានបាត់បង់ជីវិតទៅហើយ បែរជាធ្វើឲ្យប្រជាប្រិយភាពកាន់តែល្បីទៅវិញ ផេកក៏មានចំនួនអ្នកចុច Like កើនឡើងជាលំដាប់។ គួរបញ្ជាក់ផងដែរថា លោក Ruthko មានឈ្មោះពិតថា ដាវិឌ ឬទ្ធិរុទ្រ បានទទួលមរណភាពនៅអាយុ២៤ឆ្នាំ កាលពីថ្ងៃទី០៦ ខែមករា ២០២៥ កន្លងទៅនេះ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៕
សូមវិញ្ញាណក្ខន្ធរបស់លោក បានទៅកាន់សុគតិភពចុះ
យើងនៅតែចងចាំអ្នកជានិច្ច


-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច៦ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


