ព័ត៌មានអន្ដរជាតិ
មូលហេតុដែល អឺរ៉ុប ឆ្លងកូវីដ ១៩ ខ្លាំងក្លា ទោះមានយុទ្ធនាការចាក់វ៉ាក់សាំង
នៅទូទាំងសហភាពអ៊ឺរ៉ុប (EU) ករណីឆ្លងជំងឺកូវីដ ១៩ បានចាប់ផ្តើមកើនឡើងជាលំដាប់ពី ២០០ ករណីក្នុងមួយលានករណីនៅពាក់កណ្តាលខែកុម្ភៈដល់ ២៧០ ករណីក្នុងមួយលានកាលពីចុងសប្តាហ៍មុន ។
ប៉ុន្តែកម្រិតនោះនៅតែតិចជាងកំណត់ត្រារបស់សហភាពអឺរ៉ុបចំនួន ៤៩០ ករណីក្នុងមួយលាននៅក្នុងខែវិច្ឆិកា ។

ដោយនិយាយក្នុងលក្ខខណ្ឌអនាមិកវេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យប្រទេសអ៊ីតាលីបានប្រាប់ Al Jazeera ថា “យើងនឿយហត់ណាស់ ប៉ុន្តែយើងក៏ប្តេជ្ញាចិត្តដែរ ។ តំបន់ភាគច្រើននៅក្នុងប្រទេសអ៊ីតាលីរួមទាំងទីក្រុង Rome និងទីក្រុង Milan ឥឡូវនេះត្រូវបានគេចាត់ថ្នាក់ថាជាហានិភ័យខ្ពស់ ហើយវានឹងមានការបិទទីក្រុងរយៈពេល ៣ ថ្ងៃនៅលើបុណ្យ Easter ។ យើងមានករណីឆ្លងថយចុះនៅខែធ្នូ និងមករា ប៉ុន្តែឥលូវនេះតួលេខកាន់តែអាក្រក់ទៅៗយ៉ាងឆាប់រហ័ស” ។
ចំណែកនៅទូទាំងតំបន់អឺរ៉ុបខាងកើតនៅក្នុងប្រទេសដូចជា ហុងគ្រី ស្លូវ៉ាគី ប៉ូឡូញ និងសាធារណរដ្ឋឆែក តួលេខនៃករណីឆ្លងជំងឺកូវីដ ១៩ ក៏កំពុងតែកើនឡើងផងដែរ ។

ករណីឆ្លងវីរុសកូវីដ ១៩ បំប្លែងខ្លួនថ្មី ការចាក់វ៉ាក់សាំងយឺតយ៉ាវ
កាលពីឆ្នាំមុនប្រទេសអ៊ីតាលីបានក្លាយជាចំណុចផ្ទុះនៃរោគរាតត្បាត នៅពេលវីរុសនេះបានរាលដាលពាសពេញទ្វីបអឺរ៉ុប ។ មិនយូរប៉ុន្មានបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើនផ្សេងទៀតក៏មានករណីឆ្លងយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ។
ទន្ទឹមនោះអ្នកសិក្សាស្រាវជ្រាវក៏បានព្រមានប្រឆាំងនឹងការកើនឡើងរលកទីបីនៃករណីឆ្លងនាពេលថ្មីៗនេះនៅអឺរ៉ុបផងដែរ ។

លោក Guillermo Martínez de Tejada សាស្រ្តាចារ្យផ្នែកមីក្រូជីវសាស្រ្ត និងបរាសិតសាស្ត្រនៅសាកលវិទ្យាល័យ Universidad de Navarra ភាគខាងជើងប្រទេសអេស្ប៉ាញបានប្រាប់ Al Jazeera ថា “ដូចអ៊ីតាលីដែរ ប្រទេសអេស្ប៉ាញរងការវាយប្រហារយ៉ាងខ្លាំងពីរលកទីមួយក្នុងឆ្នាំ ២០២០ ។ ប៉ុន្តែនៅក្នុងប្រទេសដទៃទៀតដូចជា ព័រទុយហ្គាល់ និងអេស្ប៉ាញ តួលេខនេះមិនខ្ពស់ទេ” ។
លោក Martínez de Tejada បាននិយាយថា “ការធ្វើតេស្តមានការកើនឡើងនៅគ្រប់ទីកន្លែង ។ អ្នកកាន់តែរកមើលជំងឺកូវីដ ១៩ អ្នកនឹងឃើញករណីឆ្លងកាន់តែច្រើន ។ បន្ទាប់មកមានសំណួរអំពីវ៉ារ្យង់ថ្មីជាពិសេសវីរុសអង់គ្លេសដែលត្រូវបានគេរាយការណ៍ថាមានការឆ្លងខ្លាំងជាង ៧០ ភាគរយ ហើយវាក៏ជាកត្តាកើនឡើងករណីឆ្លងផងដែរ” ។

លោក Martínez de Tejada ជឿជាក់ដូចគ្នាថា អត្រាចាក់វ៉ាក់សាំងយឺតយ៉ាវនៅអឺរ៉ុបក៏ស្ថិតនៅពីក្រោយការកើនឡើងនេះដែរ ។ ប្រសិនបើយើងចាក់វ៉ាក់សាំងកាន់តែច្រើន ហើយកាន់តែឆាប់ខ្ញុំគិតថាយើងនឹងអាចបញ្ឈប់ស្ថានការណ៍នេះបាន ។
គិតត្រឹមសប្តាហ៍មុនយោងតាមអ្នកតាមដានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថា EU បានចាក់វ៉ាក់សាំងដូសដំបូងលើមនុស្សចំនួន ៨ នាក់ក្នុង ១០០ នាក់ បើប្រៀបធៀបនឹងចក្រភពអង់គ្លេសចំនួន ៣៣ នាក់ និង ២៥ នាក់សម្រាប់សហរដ្ឋអាមេរិក ។

បន្ថែមពីនេះក៏មានការពន្យារពេលក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដែលបានកើតឡើងកាលពីខែមករា នៅពេលមានការថយចុះការនាំចេញវ៉ាក់សាំង Pfizer បានបង្កជាជម្លោះជាមួយប្រទេសអ៊ីតាលី ។
ចាប់តាំងពីពេលនោះមកមានបញ្ហាជាច្រើននៅប្រទេសបារាំង និងអ៊ីតាលីដែលមានវ៉ាក់សាំង Moderna ដែលកាត់បន្ថយ ២ ភាគ ៣ នៃវ៉ាក់សាំង AstraZeneca ដែលបានសន្យាផ្ដល់ចំនួន ៩០ លានដូសនៅចុងខែមីនា ហើយកាលពីសប្តាហ៍មុនមានសេចក្តីរាយការណ៍ថា ការផ្គត់ផ្គង់វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson ដែលត្រូវបានអនុម័តដោយទីភ្នាក់ងារឱសថអឺរ៉ុបក៏អាចត្រូវបានពន្យារពេលផងដែរ ។

ស្របពេលជាមួយគ្នានេះកត្តាមួយទៀតដែលមានករណីឆ្លកើនឡើងគឺការផ្អាកវ៉ាក់សាំង AstraZeneca នាពេលថ្មីៗនេះនៅក្នុងប្រទេសជាច្រើន បន្ទាប់ពីមានរបាយការណ៍ថាមានមនុស្សមួយចំនួនតូចបានវិវត្តទៅជារោគសញ្ញាដុំកំណកឈាមក្នុងសរសៃ បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ស្វែងយល់អាការខុសគ្នារវាងអ្នកវិជ្ជមាន និងអវិជ្ជមានកូវីដ ក្រោយចាក់វ៉ាក់សាំង
ចុចអាន ៖ អឺរ៉ុប បញ្ជាក់ច្បាស់ៗជាថ្មីពីអត្ថប្រយោជន៍វ៉ាក់សាំង AstraZeneca
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


