កីឡា
គ្រូក្លិប Inter Miami ប្រាប់ថា មិនបានគិតរឿងនាំយកកីឡាករ Neymar
កីឡាករ Neymar ត្រូវបានគេរំពឹងថាអាចនឹងចូលរួមជាមួយអតីតមិត្តរួមក្រុម Lionel Messi និង Luis Suarez នៅក្លិបអាមេរិក Inter Miami ដើម្បីបង្កើតប្រវត្តិសាស្រ្ដថ្មីមួយដែលអតីតខ្សែប្រយុទ្ធកំពូលទាំង៣ MSN ម្ដងទៀត។

លោក Javier Mascherano ជាអតីតកីឡាករ Barcelona ធ្លាប់លេងជាមួយ Neymar បច្ចុប្បន្នជាគ្រូបង្វឹកក្លិប Inter Miami បានឆ្លើយតបទៅកាន់អ្នកសារព័ត៌មានជុំវិញ ការចុះផ្សាយពីក្លិបដែលនឹងអាចនាំយកខ្សែប្រយុទ្ធប្រេសុីល មកលេងជុំគ្នាជាថ្មីម្ដងទៀតនៅក្លិប Inter Miami ។
លោក Javier Mascherano បាននិយាយថា ៖«យើងមិនអាចនិយាយអ្វីអំពី Neymar បានទេ ពីព្រោះយើងគ្មានផែនការអ្វីសោះ។ ជាក់ស្តែង Neymar គឺជាកីឡាករដ៏អស្ចារ្យម្នាក់។ គ្រូបង្វឹកគ្រប់រូបនៅលើពិភពលោកចង់បានគាត់នៅពេលនេះ ប៉ុន្តែអ្នកដឹងហើយពីច្បាប់របស់ MLS ជុំវិញប្រាក់ខែកីឡាករ។ សម្រាប់យើងក្នុងពេលនេះ វាមិនអាចទៅរួចទេក្នុងការព្យាយាមគិតអំពីគាត់»។

Neymar ទំនងជាអាចនឹងចាកចេញពីក្លិប Al-Hilal នៅរដូវក្តៅនេះ ដោយសារក្រុមលីគ Saudi Pro League ត្រូវបានគេរាយការណ៍ថានឹងមិនបន្តកិច្ចសន្យាឲ្យគាត់មួយឆ្នាំទៀត។
កីឡាករវ័យ៣២ ឆ្នាំរូបនេះបានរក្សាភាពស្ងៀមស្ងាត់ ចំពោះអ្វីដែលគេលើកឡើងពីអនាគតរបស់ខ្លួន ខណៈរូបគេចង់ស្តារកាយសម្បទាពេញលេញ និងបង្កើនសមត្ថភាពឲ្យល្អឡើងវិញ ដើម្បីអាចវិលត្រឡប់ចូលរួមជាមួយក្រុមជម្រើសជាតិប្រេស៊ីលនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


