កីឡា
ត្រឹម២០២៥ កម្ពុជាមានអាជ្ញាកណ្តាលបុរស៣នាក់ នារី១នាក់ទទួលស្គាល់ដោយ FIFA
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានទទួលស្គាល់ក្រុមការងារអាជ្ញាកណ្តាលបាល់ទាត់កម្ពុជាចំនួន ១១នាក់ គឺអាជ្ញាកណ្តាលបុរស៣នាក់ ជំនួយការអាជ្ញាកណ្តាលបុរស៥នាក់ អាជ្ញាកណ្តាលនារី១នាក់ ជំនួយការអាជ្ញាកណ្តាលនារី១នាក់ និងអាជ្ញាកណ្តាលហ្វូតសាល១នាក់។

ឈ្មោះអាជ្ញាកណ្តាល និងជំនួយការកម្ពុជាទទួលស្គាល់ដោយ FIFA
- លោក ជី សាមឌី ជាអាជ្ញាកណ្តាល តាំងពីឆ្នាំ២០១៧
- លោក អ៊ីវ ទីណា ជាអាជ្ញាកណ្តាល នៅឆ្នាំ២០២៥
- លោក ឃិន ឧសីហា ជាអាជ្ញាកណ្តាល តាំងពីឆ្នាំ២០២៣
- កញ្ញា ប្លង់ ពេជ្ជអក្ខរា ជាអាជ្ញាកណ្តាល ពីឆ្នាំ២០២២
- លោក ហ៊ឹម ចិត្រា ជាជំនួយការ នៅឆ្នាំ២០២៥
- លោក គឹមស៊ី ពិសាល ជាជំនួយការ តាំងពីឆ្នាំ២០១០
- លោក ផៃ ពិសាល ជាជំនួយការ តាំងពីឆ្នាំ២០២២
- លោក តែន សម្រេច ជាជំនួយការ តាំងពីឆ្នាំ២០២២
- លោក ធី មឿន ជាជំនួយការ តាំងពីឆ្នាំ២០២៤
- លោក ស៊ន វិហ្សែល ជាជំនួយការ តាំងពីឆ្នាំ២០២០
- កញ្ញា ហ៊ន ផល្លី ជាជំនួយការ នៅឆ្នាំ២០២៥

បើគិតនៅតំបន់អាស៊ាន កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ៧ដោយមានអាជ្ញាកណ្តាលបុរស នារី និងជំនួយការច្រើន។ ប្រទេសនៅក្រោមកម្ពុជាគឺ ហ្វីលីពីន (១១នាក់) ឡាវ (១០នាក់) ព្រុយណេ (៧នាក់) និងទីម័រខាងកើត (២នាក់) ខណៈប្រទេសអាស៊ានដែលនៅលើកម្ពុជាគឺ ថៃ (២៧នាក់) ម៉ាឡេស៊ី (២៣នាក់) វៀតណាម (១៩នាក់) មីយ៉ាន់ម៉ា (១៧នាក់) សិង្ហបុរី (១៣នាក់) និង ឥណ្ឌូណេស៊ី (១២នាក់)។

ថៃ
- អាជ្ញាកណ្តាលបុរស៣នាក់ និង ជំនួយការអាជ្ញាកណ្តាលបុរស៨នាក់
- អាជ្ញាកណ្តាលនារី៣នាក់ និងជំនួយការអាជ្ញាកណ្តាលនារី៣នាក់
- អាជ្ញាកណ្តាលហ្វូតសាល៥នាក់
- អាជ្ញាកណ្តាលបាល់ទាត់ឆ្នើរខ្សាច់២នាក់
ម៉ាឡេស៊ី
- អាជ្ញាកណ្តាលបុរស៦នាក់ និង ជំនួយការអាជ្ញាកណ្តាលបុរស៨នាក់
- អាជ្ញាកណ្តាលនារី១នាក់ និង ជំនួយការអាជ្ញាកណ្តាលនារី២នាក់
- អាជ្ញាកណ្តាលហ្វូតសាល៤នាក់
- អាជ្ញាកណ្តាលបាល់ទាត់ឆ្នេរខ្សាច់២នាក់
វៀតណាម
- អាជ្ញាកណ្តាលបុរស៤នាក់ និង ជំនួយការអាជ្ញាកណ្តាលបុរស៧នាក់
- អាជ្ញាកណ្តាលនារី៣នាក់ និងជំនួយការអាជ្ញាកណ្តាលនារី២នាក់
- អាជ្ញាកណ្តាលហ្វូតសាល៣នាក់
មីយ៉ាន់ម៉ា
- អាជ្ញាកណ្តាលបុរស៤នាក់ និង ជំនួយការអាជ្ញាកណ្តាលបុរស៦នាក់
- អាជ្ញាកណ្តាលនារី៣នាក់ និងជំនួយការអាជ្ញាកណ្តាលនារី២នាក់
- អាជ្ញាកណ្តាលហ្វូតសាល២នាក់
សិង្ហបុរី
- អាជ្ញាកណ្តាលបុរស៥នាក់ និង ជំនួយការអាជ្ញាកណ្តាលបុរស៦នាក់
- អាជ្ញាកណ្តាលនារី៣នាក់ និងជំនួយការអាជ្ញាកណ្តាលនារី២នាក់
- អាជ្ញាកណ្តាលហ្វូតសាល២នាក់
ឥណ្ឌូណេស៊ី
- អាជ្ញាកណ្តាលបុរស៣នាក់ និង ជំនួយការអាជ្ញាកណ្តាលបុរស៧នាក់
- អាជ្ញាកណ្តាលហ្វូតសាល២នាក់
កម្ពុជា
- អាជ្ញាកណ្តាលបុរស៣នាក់ និង ជំនួយការអាជ្ញាកណ្តាលបុរស៥នាក់
- អាជ្ញាកណ្តាលនារី១នាក់ និង ជំនួយការអាជ្ញាកណ្តាលនារី១នាក់
- អាជ្ញាកណ្តាលហ្វូតសាល១នាក់

ហ្វីលីពីន
- អាជ្ញាកណ្តាលបុរស៣នាក់ និងជំនួយការអាជ្ញាកណ្តាលបុរស៥នាក់
- ជំនួយការអាជ្ញាកណ្តាលនារី២នាក់
- អាជ្ញាកណ្តាលហ្វូតសាល២នាក់
ឡាវ
- អាជ្ញាកណ្តាលបុរស២នាក់ ជំនួយការអាជ្ញាកណ្តាលបុរស៥នាក់
- អាជ្ញាកណ្តាលនារី១នាក់ និង ជំនួយការអាជ្ញាកណ្តាលនារី១នាក់
- អាជ្ញាកណ្តាលហ្វូតសាល១នាក់
ព្រុយណេ
- អាជ្ញាកណ្តាលបុរស២នាក់
- ជំនួយការអាជ្ញាកណ្តាលបុរស៤នាក់
- អាជ្ញាកណ្តាលហ្វូតសាល១នាក់
ទីម័រខាងកើត
- អាជ្ញាកណ្តាលបុរស១នាក់ និង អាជ្ញាកណ្តាលហ្វូតសាល១នាក់
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


