ព័ត៌មានអន្ដរជាតិ
ការវាយប្រហារដោយកាំបិតនៅក្នុងសាលារៀនបណ្តាលឱ្យស្ត្រីពីរនាក់ស្លាប់នៅស្លូវ៉ាគី
ស្ត្រីពីរនាក់ដែលមានអាយុ១៨ និង៥១ឆ្នាំត្រូវបានសម្លាប់ និងស្ត្រីវ័យក្មេងទៀតម្នាក់បានរងរបួស ដោយសារសិស្សប្រុសម្នាក់ធ្វើការវាយប្រហារដោយកាំបិតលើពួកគេក្នុងសាលារៀនមួយនៅភាគខាងកើតប្រទេសស្លូវ៉ាគី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៧ខែមករានេះ។

ប៉ូលិសមូលដ្ឋានបានជនសង្ស័យអាយុ១៨ឆ្នាំភេទប្រុស ជាសិស្សសាលាកីឡា។ បន្ទាប់ពីកើតហេតុ ជនសង្ស័យបានកំុឲ្យគេទៅជិតគាត់។ យ៉ាងណាមិញគាត់ត្រូវបានចាប់ខ្លួនមួយរយៈក្រោយមក។ ក្មេងរងគ្រោះជាសិស្ស២នាក់ និងគ្រូម្នាក់។
ការវាយប្រហារនេះបានកើតឡើងនៅ Spisska Stara Ves ដែលជាភូមិមួយដែលមានប្រជាជនចំនួន ២០០នាក់នៅជិតព្រំដែនប្រទេសប៉ូឡូញប្រហែល ៣៨០ គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងកើតនៃរដ្ឋធានី Bratislava នៅម៉ោងប្រហែល ១៣:០០ ម៉ោងក្នុងស្រុក។
រដ្ឋមន្ត្រីក្រសួងអប់រំ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ហើយលោកនាយករដ្ឋមន្ដ្រី Robert Fico ក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះដែលបាត់បង់ជីវិតផងដែរ។
បន្ទាប់ពីហេតុការណ៍នេះក្រុមសិស្សមួយចំនួនបានរិះគន់ថាសាលារៀនជាកន្លែងអបរំ តែវាបានក្លាយទៅជាកន្លែងផ្ទុះអមពើហិង្សាបង្កគ្រោះថ្នាក់ទៅវិញ៕


អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


