Connect with us

ព័ត៌មានជាតិ

ផ្ទុះវិដេអូអាជីវករ​នៅ​កាំពី ឈរស្ទាក់រថយន្តភ្ញៀវទេសចរ អាជ្ញាធរ​ចុះណែនាំ ​ហើយ​ព្រមាន​ដក​អាជីវកម្ម​បើនៅតែ​បំពាន

បានផុស

នៅ

ក្រុមការងារនៃគណៈកម្មការគ្រប់គ្រងរមណីយដ្ឋានខេត្តក្រចេះ បានចុះណែនាំដល់អាជីវករលក់ដូរនៅរមណីយដ្ឋានទឹកជួរ​កាំពី ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដែលធ្វើសកម្មភាពឈរស្ទាក់រថយន្តហៅភ្ញៀវទេសចរនៅតាមដងផ្លូវសាធារណៈ ដែលធ្វេីឲ្យខូចសណ្ដាប់ធ្នាប់និងមានការកកស្ទះដល់អ្នកធ្វើដំណើរ។

ជាមួយ​គ្នានេះ អាជ្ញាធរខេត្តក៏​បានព្រមានជាបន្ទាន់ចំពោះអាជីវករលក់ដូរទាំងអស់ ត្រូវបញ្ឈប់នូវសកម្មភាពទាំងនេះ ប្រសិនបើអាជីវករណាមិនអនុវត្តតាម និងត្រូវដកឈ្មោះ មិនឱ្យប្រកបអាជីវកម្មបន្តទៀតទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំណែនាំនេះដឹកនាំដោយ លោក ម៉ែន វណ្ណា នាយករដ្ឋបាលខេត្តក្រចេះ និងលោកប្រធានមន្ទីរទេសចរណ៍ខេត្ត រួមមានលោកអភិបាលស្រុកចិត្របុរី និងអាជ្ញាធរមូលដ្ឋានឃុំ។

ការណែនាំនេះ ធ្វើឡើងក្រោយពីមានភ្ញៀវទេសចរបានបង្ហោះវីដេអូក្រុមអាជីវករឈរស្ទាក់រថយន្តនៅតាមបងផ្លូវសាធារណៈ ដែលធ្វើឲ្យរំខានដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរលើដងផ្លូវសាធារណៈ ក៏ដូចជាមតិមហាជនមើលឃើញពីសកម្មភាពអាណាធិបតេយ្យរបស់ក្រុមអាជីវករ ដែលមិនមានសណ្ដាប់ធ្នាប់ក្នុងការបម្រើសេវាកម្ម ធ្វើឱ្យរំខានអារម្មណ៍របស់ភ្ញៀវដែលចូលទៅទស្សនាឬលេងកម្សាន្តនៅតំបន់នោះ។

ជាថ្មីម្តងទៀត គណៈកម្មការគ្រប់គ្រងរមណីយដ្ឋាន បានណែនាំបន្ថែមដល់អាជីវករទាំងអស់ ត្រូវតែពង្រឹងគុណភាពសេវាកម្មនិង ផលិតផលរបស់ខ្លួនដូចខាងក្រោម៖ ១,ធ្វេីបដិសណ្ឋារកិច្ចភ្ញៀវឱ្យបានល្អប្រសេីរ ២,កុំបក់ដៃ ឬអូសដៃភ្ញៀវ ៣, ត្រូវ​មា​នភាពស្មោះត្រង់ និងរួសរាយរាក់ទាក់ ៤,បម្រេីសេវាកម្មជូនភ្ញៀវឱ្យបានល្អ ៥,រៀបចំបញ្ជីមុខម្ហូប និងកំណត់តម្លៃឱ្យបានត្រឹមត្រូវ ៦, រក្សាអនាម័យក្នុង និងជុំវិញបរិវេនអាជីវកម្មរបស់ខ្លួន ៧, រក្សាសណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពជូនភ្ញៀវ។

ក្នុងឆ្នាំ២០២៤ ខេត្តក្រចេះ ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្តចំនួន ២៤៧ ៦៧៤នាក់ ធៀបនឹងឆ្នាំ ២០២៣ កើនចំនួន ១៤ ២១៣នាក់ ស្មើនឹង ៦,០៨% នេះតាមការឲ្យដឹងពីលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ក្នុងពេលបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តក្រចេះ នារសៀលថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម