ព័ត៌មានអន្ដរជាតិ
សឹងមួយប្រទេសថៃ ត្រូវគ្របដណ្តប់ដោយខ្យល់ពុល ដ៏គ្រោះថ្នាក់
នៅព្រឹកថ្ងៃចន្ទទី២០ខែមករាឆ្នាំ២០២៥ ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានវិទ្យា (Gistda) បានចេញសេចក្តីប្រកាសថា សឹងតែមួយប្រទេសថៃទៅហើយ ដែលត្រូវគ្របដណ្តប់ដោយខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ ហើយក្នុងនោះមាន២៨ខេត្ត ដែលឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ។

ក្នុងសេចក្តីប្រកាសដែលផ្សាយដោយ Bangkok Post, Gistda បង្ហាញថា កម្រិតខ្យល់ពុលគ្រោះថ្នាក់ PM2.5 បានគ្របដណ្តប់ទីក្រុងបាងកក និងខេត្តចំនួន៦៤ក្នុងចំណោមខេត្តថៃទាំង៧៦។
តាមការកំណត់របស់រដ្ឋាភិបាលថៃ កម្រិតស្តង់ដាសុវត្ថិភាពនៃ PM2.5 គឺមានត្រឹម៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ប៉ុណ្ណោះ ប៉ុន្តែកម្រិតខ្យល់ពុលដ៏គ្រោះថ្នាក់បំផុត ត្រូវបានគេកត់ត្រានៅក្នុងខេត្ត Samut Sakhon ដែល PM2.5 បានឈានដល់ ១៣៣.១មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ឯណោះ។
បន្ទាប់ពី Samut Sakhon, ខេត្តដែល PM2.5 ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបន្ទាប់ទៀតមានដូចជា Nakhon Pathom (១១៥.៣មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់), Sing Buri (១០៧.៦មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់) និង Ang Thong (៩៨.៧មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់)។

យ៉ាងណា ក៏មានខេត្តចំនួន៤ផងដែរ ដែលមានគុណភាពខ្យល់ល្អ (ពណ៌បៃតង) នោះគឺ Nakhon Si Thammarat, Mae Hong Son, Krabi និង Trang។
ងាកទៅមើលរបាយការណ៍ឆ្នាំ២០២៣បន្តិច, ប្រជាជនថៃជាង១០លាននាក់ បានធ្លាក់ខ្លួនឈឺជំងឺដែលជាប់ទាក់ទងនឹងខ្យល់ពុលដូចជាមហារីកសួត រលាកទងសួត ជំងឺហឺត និងជំងឺបេះដូង។
សូមបញ្ជាក់ថា PM 2.5 គឺជាកំហាប់តូចៗ ដែលមានអង្កត់ផ្ចិត២.៥មីក្រូម៉ែត្រ ឬតូចជាងនេះ ដែលអាចជ្រៀតចូលទៅក្នុងចរន្តឈាម ឬសូម្បីតែសួត ហើយការប៉ះពាល់ធាតុបំពុលទាំងនេះ អាចបណ្តាលឲ្យរលាកនិងរមាស់ក្នុងភ្នែក និងស្បែក ក៏ដូចជាក្អក និងតឹងទ្រូងផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តថៃចំនួន៥៨ គ្របដណ្ដប់ដោយខ្យល់ពុល

-
ព័ត៌មានជាតិ១៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ