Connect with us

ជីវិតកម្សាន្ដ

ហ្វេនៗរំភើប សមាជិក Big Bang និង BTS ព្រមទាំង Blackpink ឈរក្បែរគ្នា លើឆាកតែមួយ

បានផុស

នៅ

កាលពីយប់មិញនេះ កម្មវិធី Gala Des Pièces Jaunes បានធ្វើឲ្យកក្រើកបណ្ដាញសង្គមជាមួយនឹងវត្តមានរបស់សមាជិកក្រុមតារាចម្រៀង Kpop លំដាប់កំពូលទាំង៣ក្រុម។ កម្មវិធីនេះដែរ គេបានប្រារព្ធឡើងនៅប្រទេសបារាំង ដែលមានវត្តមានរបស់តារាចម្រៀងល្បីៗមកប្រជុំជើងគ្នា សម្ដែងចម្រៀងម្នាក់ម្ដង។

ជាមួយគ្នានេះដែរ គេបានឃើញការសម្ដែងរបស់តារាចម្រៀង Kpop ទាំង៤នាក់ ដែលមានដូចជា G-Dragon និង Taeyang នៃក្រុម Big Bang ហើយមាន J-Hope សមាជិក BTS និង Rosé នៃក្រុម Blackpink ដែលធ្វើឲ្យឆាកតន្ត្រីនេះ កក្រើកជាមួយវត្តមានរបស់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលធ្វើឲ្យអ្នកគាំទ្រតារាចម្រៀង Kpop កាន់តែរំភើបក្រៅពីការសម្ដែងដ៏អស្ចារ្យហើយនោះគឺ វគ្គចុងក្រោយនៃកម្មវិធី គេបានឲ្យតារាចម្រៀងទាំងអស់ចេញមកឈរនៅលើឆាកជាមួយគ្នា។ ទន្ទឹមនឹងនោះ អ្នកគាំទ្រក៏បានឃើញ J-Hope និង Rosé ឈរក្បែរគ្នាផងដែរ ហើយសិស្សច្បងពីរនាក់ទៀត Taeyang និង G-Dragon ក៏ឈរនៅជួរនោះដែរ ធ្វើឲ្យកក្រើកពេញបណ្ដាញអ៉ិនធើណែត។

គួរបញ្ជាក់ផងដែរថា BTS និង Blackpink គឺជាក្រុម Kpop ទាំង២ ដែលត្រូវបានគេចាត់ទុកថាជាគ្រាប់ពេជ្រនៃប្រទេសកូរ៉េខាងត្បូង ហើយអ្នកគាំទ្ររបស់ពួកគេគឺមិនត្រូវគ្នានោះទេ ដូចនេះ គេកម្របានឃើញសមាជិកក្រុមទាំង២នៅក្នុងកន្លែងតែមួយណាស់ កុំថាឡើយនិយាយគ្នា សូម្បីតែមើលមុខគ្នាក៏មិនហ៊ានមើលដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម