ព័ត៌មានជាតិ
បណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ណាខ្លះ កំពុងដំណើរការសាងសង់នៅឆ្នាំ ២០២៥?
ក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្ហាញពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលកំពុងស្ថិតនៅក្នុងដំណើរការសាងសង់នៅឆ្នាំ ២០២៥។
របាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូន នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្តនៅឆ្នាំ ២០២៥ បានរំលេចពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំៗ ដែលបានកំពុងអនុវត្តការសាងសង់នៅក្នុងឆ្នាំ ២០២៥។
ក្នុងនោះរួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត, ផ្លូវជាតិលេខ ៤ (ភ្នំពេញ-ព្រះសីហនុ), កំណាត់ផ្លូវជាតិលេខ ៥ (សិរីសោភ័ណ-ប៉ោយប៉ែត), កំណាត់ផ្លូវជាតិលេខ ៧ (ស្ពន់-កំពង់ចាម), ផ្លូវជាតិលេខ ១០ (សំឡូត-វាលវង-កោះកុង), ផ្លូវជាតិលេខ ២៣ (ស្រុកកោះធំ-ស្រុកលើកដែក), ផ្លូវជាតិលេខ ៤៨ (ស្រែអំបិល-កោះកុង), ផ្លូវជាតិលេខ ៧៣ (ក្រចេះ-ត្បូងឃ្មុំ), ផ្លូវខេត្តលេខ ៣១២ (ខេត្តព្រៃវែង-ច្រកព្រំដែនបន្ទាយចក្រី), ផ្លូវខេត្តលេខ ៣៧៧ និងលេខ ៣៧៧A ខេត្តក្រចេះ, ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ, ស្ពាន ឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។

បើតាមក្រសួងសាធារណការនិងដឹកជញ្ជូន បច្ចុប្បន្នក្រសួងបានកំពុងធ្វើការគ្រប់គ្រង និងស្ថាបនាផ្លូវជាតិ និង ផ្លូវខេត្តសរុបចំនួន ៨៥៤ ខ្សែ មានប្រវែងសរុប ២០ ៣០៧គ.ម បានក្រាលកៅស៊ូ និងបេតុងសរុបប្រវែង ១១ ៦៤៩គ.ម ស្មើនឹង ៥៧% នៃប្រវែងផ្លូវសរុប ក្នុងនោះផ្លូវជាតិកម្រិត១ មានចំនួន ៩ខ្សែ មានប្រវែង ២ ២៥៤គ.ម បានក្រាលកៅស៊ូ និងបេតុងបាន ១០០%, ផ្លូវជាតិកម្រិត ២ មានចំនួន ៧១ ខ្សែ មានប្រវែង ៥ ១២០គ.ម បានក្រាលកៅស៊ូ និងបេតុង បាន ៤ ០១០គ.ម ស្មើនឹង ៧៨%, និងផ្លូវខេត្តមានចំនួន ៧៧៤ ខ្សែ មាន ប្រវែង ១២ ៩៣២ គ.ម បានក្រាលកៅស៊ូ និងបេតុងបាន ៥ ៣៨៤ គ.ម ស្មើនឹង ៤២%។
ក្នុងរបាយការណ៍សន្និបាតរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានលើកពីគម្រោងអាទិភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ត្រៀមអនុវត្តការសាងសង់ក្នុងនោះរួមមាន កំណាត់ផ្លូវជាតិលេខ៦ (ត្រពាំងធំ-ស្លក្រាម), កំណាត់ផ្លូវជាតិលេខ ៧ (រមាត-ត្រពាំងគ្រៀល), កំណាត់ផ្លូវជាតិលេខ ៣ (ត្រពាំងរពៅ-វាលរេញ), ផ្លូវភ្ជាប់ក្រុងសៀមរាបទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ, ផ្លូវជាតិលេខ ៥០ស (កំពង់ឆ្នាំង-កំពង់ធំ) និងស្ពានឆ្លងកាត់ទន្លេសាប, ផ្លូវខ្សែក្រវាត់ក្រុងទី ៣ ត្រើយខាងកើតទន្លេមេគង្គ, កំណាត់ផ្លូវជាតិលេខ៨ (ព្រែកតាមាក់-ស្វាយអន្ទរ), ផ្លូវជាតិតភ្ជាប់ខេត្តបាត់ដំបង- សៀមរាប, ផ្លូវជាតិលេខ៧៨-៥(រតនគិរី បានលុង-កន្ទុយនាគ ព្រំប្រទល់កម្ពុជា-វៀតណាម), និងស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ -អរិយក្សត្រ)។
ជាមួយគ្នានេះ ក្រសួងក៏បានបង្ហាញពីគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំៗមួយចំនួន ដែលបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៤ រួមមាន កំណាត់ផ្លូវជាតិលេខ៧ (ស្រុកស្នួល-ក្រុងក្រចេះ), ផ្លូវជាតិលេខ ៣១, ផ្លូវជាតិលេខ ៣៣, ផ្លូវជាតិលេខ ៤១, ផ្លូវជាតិលេខ ៧១សេ ដែលគ្រោងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


