Connect with us

ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី អាកាសធាតុនឹងចុះត្រជាក់ រហូតដល់១៥°C រយៈពេល ៣ថ្ងៃបន្ថែមទៀត

បានផុស

នៅ

បើតាមមន្ទីរធនធានទឹក និងឧតុនិយម ខេត្តមណ្ឌលគិរី ព្រឹត្តិបត្រព័ត៌មានការព្យាករអាកាសធាតុ មួយរយៈចុងក្រោយនេះ ខេត្តមណ្ឌលគិរី នៅតែបន្តចុះត្រជាក់ជាញឹកញាប់បន្ថែមទៀត ដោយសារទទួលឥទ្ធិពលពីខ្យល់មូសុងឦសាន ដែលធ្វើឱ្យចាប់ពីថ្ងៃទី២៩ ដល់៣១ ខែមករា ឆ្នាំ២០២៥ នៅទូទាំងខេត្តមណ្ឌលគិរី នឹងមានអាកាសធាតុចុះត្រជាក់ក្នុង សីតុណ្ហភាព ១៥°C -២៦°C។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានភាពបែបនេះ នឹងមានខ្យល់បក់ពីទិសឦសាន មានល្បឿនពី២-៥ ម៉ែត្រ/វិនាទី និងមានខ្យល់ខ្លាំងបក់ក្នុងល្បឿន ៩-១២ ម៉ែត្រ/វិនាទី។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មានការព្យាករ អាកាសធាតុរបស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តមណ្ឌលគិរីនៅថ្ងៃនេះ។

សម្រាប់អាកាសធាតុរួមនៅខេត្តមណ្ឌលគិរី គឺមានសភាពផ្ទៃមេឃស្រឡាសល្អ មិនមានការចុះអ័ព្ទបែកផ្សែងនោះទេ ប៉ុន្តែសីតុណ្ហភាពចុះត្រជាក់នៅតែបន្តនៅឡើយ៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម