ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំគ្រប់កម្រិតយកចិត្តទុកដាក់ខ្ពស់លើការងារអាទិភាពក្នុងឆ្នាំ២០២៥
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែមករា ដើម្បីលើកទិសដៅការងារបន្ត ក្នុងឆ្នាំថ្មីនេះ។ លើកឡើងក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់កម្រិតឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារអាទិភាព ដែលរួមមាន ជំងឺមហារីក សុខភាពបឋម សុខភាពមាតា និងទារក ជាពិសេសត្រូវដាក់ផែនការកាត់បន្ថយអត្រាឈឺ និងស្លាប់។

បន្ថែមពីនេះ លោកបានណែនាំឱ្យរៀបចំផែនការ យុទ្ធសាស្ត្រ វិធីសាស្ត្រ ដើម្បីស្របទៅតាមបច្ចុប្បន្នភាពថ្មី និងការវិវត្តតាមបរិបទថ្មី ដើម្បីស្របទៅតាមបច្ចុប្បនហនភាព។ លើសពីនេះ ត្រូវពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិជាមួយដៃគូ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ក្នុងឆ្នាំ២០២៥។ រីឯការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ដោយមជ្ឈមណ្ឌលជាតិ ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីសម្រេចបានគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា ដែលជាផែនការយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ដោយក្នុងនោះ ត្រូវបន្តបាញ់ថ្នាំសម្លាប់មូស លុបបំបាត់ជម្រកមូស និងត្រូវបង្កើនសកម្មភាពការអប់រំផ្សព្វផ្សាយសុខភាពបន្ថែម។
ទន្ទឹមគ្នានេះដែរ លោក ឈាង រ៉ា បានណែនាំដល់មន្ទីរពេទ្យជាតិ បន្តក្នុងការចុះជួយពង្រឹង តាមរយៈសម្ព័ន្ធមេត្រីភាព ជាមួយមន្ទីរពេទ្យបង្អែកស្រុក ខេត្ត ដើម្បីជួយគាំទ្របច្ចេកទេស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តីសុខាភិបាល បម្រើសេវាជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។ លោកក៏បានណែនាំដល់ប្រធានអង្គភាព បន្តពង្រឹង និងពង្រីកនូវភាពជាដៃគូ ក្នុងក្របខណ្ឌកិច្ចសហការ អន្តរផ្នែក អន្តរវិស័យ និងកិច្ចសហប្រតិបត្តិការភាគី ពហុភាគី ឱ្យមានការចូលរួមពីដៃគូបន្ថែមទៀត។

លោកបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំចូលរួមបំពេញការងារដោយ យកចិត្តទុកដាក់ខ្ពស់ ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ហើយសូមបន្តពង្រឹង និងបង្កើនការយកចិត្តទុកដាក់លើការងារ និងស្មារតីទទួលខុសត្រូវបន្ថែមទៀត ដើម្បីកាន់តែជំរុញការអភិវឌ្ឍន៍ក្នុងវិស័យសុខាភិបាលកាន់តែរីកចម្រើន និងប្រកបដោយនវានុវត្តន៍៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


