ជីវិតកម្សាន្ដ
Jennie បង្ហាញខ្លួនលើទឹកដីបារាំង ចែងចាំងពន្លឺគួរឲ្យស្ងើចសរសើរ
Jennie សមាជិកក្រុម BLACKPINK បានធ្វើឲ្យមានការចាប់អារម្មណ៍ជាថ្មីម្តងទៀត ជាមួយនឹងរូបរាងដ៏គួរឲ្យចាប់អារម្មណ៍របស់នាងក្នុងកម្មវិធី Jean Paul Gaultier Couture Spring 2025 ក្នុងអំឡុងពេល Paris Fashion Week កាលពីថ្ងៃទី៣០ ខែមករា។
តារាចម្រៀងប្រចាំក្រុម BLACKPINK បានប្រែក្លាយខ្លួនពីធម្មតា មកស្លៀកសម្លៀកបំពាក់ពណ៌មាសភ្លឺចែងចាំង ក្នុងន័យបង្ហាញពីភាពឆើតឆាយ និងទំនើបនៃនារីសម័យបច្ចុប្បន្ន។ រ៉ូបនេះត្រូវបានតុបតែងដោយផ្កាភ្លើងគ្រីស្តាល់ និងគុជខ្យងដាំពីលើស្មា ដែលរាយប៉ាយពាសពេញរ៉ូប។
នៅពេលដែល Jennie ស្លៀក បានបង្ហាញពីភាពសមឥតខ្ចោះរបស់នាង ដោយឱបរាងកាយកាន់តែស្វែល និងបង្កប់នូវខ្លឹមសារនៃសំលៀកបំពាក់្រភេទ haute couture។ អ្វីដែលធ្វើឲ្យគេកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ ម៉ូដសក់ពាក់កណ្ដាល រហូតមានការប្រៀបធៀបតារាស្រីកូរ៉េទៅនឹងព្រះនាងសម័យទំនើបដោយអ្នកគាំទ្ររបស់នាងថែមទៀតផង។
ទន្ទឹមគ្នានោះទៀតដែរ អ្នកលេងអ៊ីនធឺណិតកូរ៉េជាច្រើនបានបញ្ចេញមតិថា នាងពិតជារស់នៅក្នុងជីវិតរបស់ព្រះនាងពិតៗ នេះក៏ជាលើកទីមួយដែលម្នាក់ៗបានឃើញ Jennie ស្លៀករ៉ូបវែងដូចព្រះនាងក្នុងកម្មវិធី Paris។ ជាពិសេស សមាជិកក្រុម BLACKPINK ស្ទីលដ៏ប្រណីតសមនឹងនាងបំផុតដែរ៕
សូមទស្សនារូបភាពខាងក្រោម ៖






អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួភាពយន្តប៉ុន្មានរូប ធ្លាប់ជាអតីតម្ចាស់មកុដ និងតំណាងប្រទេសកូរ៉េ ប្រកួតលើឆាកអន្តរជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


