ជីវិតកម្សាន្ដ
តួភាពយន្តប៉ុន្មានរូប ធ្លាប់ជាអតីតម្ចាស់មកុដ និងតំណាងប្រទេសកូរ៉េ ប្រកួតលើឆាកអន្តរជាតិ
មុនពេលក្លាយជាតួសម្ដែងក្នុងរឿងភាគកូរ៉េល្បីៗ តារាស្រីៗប៉ុន្មានដួងនេះ សុទ្ធសឹងតែធ្លាប់ជាអតីតម្ចាស់មកុដ និងតំណាងប្រទេសខាងត្បូងចូលរួមប្រកួតក្នុងកម្មវិធីសម្រស់ធំៗ នៅលើឆាកអន្តរជាតិ។ ប៉ុន្តែយ៉ាងណាក៏ដោយឈ្មោះជាបវរកញ្ញាមិនគ្រប់គ្រាន់ដើម្បីទាក់ទាញទស្សនិកជនបានឡើយ ដូច្នេះទើបម្នាក់ៗប្រើមហិច្ឆតាដោយប្រឹងជ្រៀតខ្លួនចូលវិថីសិល្បៈបន្ថែមទៀត។
ខាងក្រោមនេះគឺជាម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រកួតសម្រស់មួយចំនួន ដែលបានប្តូរមកសម្ដែងក្នុងវិស័យភាពយន្ត K-drama ហើយបង្កើតឈ្មោះឲ្យខ្លួនឯងកាន់តែល្បីល្បាញ។
១. Lee Bo Young

មុននឹងក្លាយជាតារាសម្ដែងដ៏ល្បីមួយរូបរបស់កូរ៉េខាងត្បូង Lee Bo Young គឺជារាជនីសម្រស់ ដោយទទួលបានតំណែងជាបវរកញ្ញាកូរ៉េ Daejeon ក្នុងឆ្នាំ ២០០០ នាងបានផ្លាស់ប្តូរយ៉ាងលឿនពីឆាកប្រកួតមកជាតារាបង្ហាញម៉ូត រហូតក្លាយជាទៅជាតួសម្តែង។ តារស្រីវ័យ៤៦ឆ្នាំ បានបង្ហាញខ្លួនលើកដំបូងរបស់នាងក្នុងឆ្នាំ ២០០៣ ហើយប៉ុន្មានឆ្នាំមកនេះ នាងបានពង្រឹងឋានៈផ្ទាល់ខ្លួន ជាតារាស្រីកំពូលម្នាក់ក្នុងឧស្សាហកម្មនេះ ជាមួយនឹងស្នាដៃគួរឲ្យកត់សម្គាល់ដូចជា «Mother» «I Can Hear Your Voice» »Whisper» និង «Mine »។
២. Lee Ha Nee

Lee Ha Nee ដែលត្រូវបានគេស្គាល់ថាជា Honey Lee ទទួលបានភាពល្បីល្បាញបន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងបវរកញ្ញាចក្រវាលឆ្នាំ ២០០៧ ។ ភាពជោគជ័យរបស់នាងនៅក្នុងកម្មវិធីប្រកួត គឺគ្រាន់តែជាការចាប់ផ្តើមនៃអាជីពនៅក្នុងវិស័យកម្សាន្តប៉ុណ្ណោះ។ តារាស្រីបានចាប់ផ្តើមដំណើរសម្តែងក្នុងឆ្នាំ២០០៨ ជាមួយនឹងតន្ត្រី “Polaroid” និងបានសម្តែងក្នុងរឿង K-dramas ជាច្រើនដូចជា Knight Flower, Partner, One the Woman ជាដើម។
៣. Kim Sung Ryung

Kim Sung Ryung បានឈ្នះមកុដជាបវរកញ្ញាកូរ៉េក្នុងឆ្នាំ ១៩៨៨ ហើយបានបន្តធ្វើជាតំណាងប្រទេសទៅប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ១៩៨៩ ។ បន្ទាប់ពីទទួលបានភាពជោគជ័យក្នុងពិភពបវរកញ្ញាសម្រស់រួចមក នាងបានប្តូរទៅជាអ្នកយកព័ត៌មាន មុននឹងប្រែក្លាយខ្លួនទៅជាតារាស្រី។ នាងជាតារាស្រីពហុជំនាញដ៏សម្បូរបែប ដែលធ្លាប់សម្ដែងក្នុងភាគល្បីៗជាច្រើន។
៤. Lee Da Hae

Lee Da Hae ទទួលការចាប់អារម្មណ៍ជាលើកដំបូងបន្ទាប់ពីបានឈ្នះការប្រកួតបវរកញ្ញា Chunhyang លើកទី៧១ ក្នុងឆ្នាំ ២០០១។ ក្រោមឈ្មោះថា Lee Da-hae នាងបានចាប់ផ្តើមអាជីពសម្តែងក្នុងតួនាទីតូចតាច មុនពេលដែលនាងក្លាយជាតារាល្បីក្នុងរឿង “My Girl” ឆ្នាំ២០០៥ ដែលជំរុញឲ្យនាងក្លាយជាតារាសព្វថ្ងៃ។
៥. Kim Sa Rang

បន្ទាប់គ្រងមកុដបវរកញ្ញាកូរ៉េក្នុងឆ្នាំ ២០០០ និងតំណាងឲ្យប្រទេសក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០០១ រហូតឈ្នះពានរង្វាន់សំលៀកបំពាក់ជាតិល្អបំផុត ក្នុងឈុតប្រពៃណី Hanbok ។ ក្រោយទទួលបានភាពជោគជ័យក្នុងកម្មវិធីប្រកួត នាងបានផ្លាស់ប្តូរទៅជាការសម្ដែង និងបានសម្ដែងក្នុងរឿងភាគល្បីៗជាច្រើន។
៦. Oh Hyun Kyung

Oh Hyun Kyung បានឈ្នះតំណែងបវរកញ្ញាកូរ៉េក្នុងឆ្នាំ ១៩៨៩ ជាមួយនឹងឈ្មោះពិត Oh Sang-ji និងតំណាងឲ្យប្រទេសក្នុងការប្រលងបវរកញ្ញាចក្រវាលឆ្នាំ ១៩៩០។ ក្រោយមក នាងចាប់ផ្ដើមជ្រៀតខ្លួនចូលទៅកាន់អាជីពសម្ដែងជាមួយនឹងឈ្មោះឆាក Oh Hyun Kyung រហូតក្លាយជាតួល្បីល្បាញមកទល់សព្វថ្ងៃនេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីត CEO ជាប់ពន្ធនាគារ១ឆ្នាំ ក្រោយប្រើហិង្សាលើតារាមិនទាន់គ្រប់អាយុ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


