ព័ត៌មានជាតិ
អភិបាលខេត្តកែប៖ ក្តាមសេះខេត្តកែបមានរសជាតិឆ្ងាញ់ ដោយសារមានស្មៅសមុទ្រជាចំណីពិសេស
ក្តាមសេះខេត្តកែបត្រូវបានទទួលស្គាល់មានរសជាតិឆ្ងាញ់ ហើយជាអាហារដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្តខេត្តកែប។ នេះបើតាមលោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ខណៈដែលលោកអះអាងថាខេត្តកែបមានស្មៅសមុទ្រម្យ៉ាងជាចំណីរបស់ក្តាម ដែលជាធនធានពិសេសរបស់ខេត្តស្ថិតនៅក្នុងតំបន់ឆ្នេរនេះ។
លោក សោម ពិសិដ្ឋ បានលើកឡើងថា ខេត្តកែបមានស្មៅសមុទ្រជិត ៣ ពាន់ហិកតា ដែលជាកន្លែងក្តាមពងកូនជ្រកនិងស៊ីជាចំណី។
ខណៈដែលក្តាមខេត្តកែបជាអាហារសមុទ្រ ដែលទេសចរភាគច្រើនមិនអាចរំលងបាន អភិបាលខេត្តកែបក៏បានបញ្ជាក់ពីការបង្កើតធនាគារក្តាម ដែលបានរួមចំណែកក្នុងការបង្កើនការផ្កត់ផ្កង់បរិមាណក្តាម សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃ។
បើតាមលោកអភិបាលខេត្ត ធនគារក្តាមជាកន្លែងស្តុកក្តាមពង។ នៅពេលដែលសហគមន៍នេសាទបានក្តាមពង តម្រូវឱ្យយកមករក្សាទុកនៅក្នុងធនាគារក្តាម (បែរ) ដើម្បីជម្រុះទម្លាក់ពងមុនលែងចូលសមុទ្រវិញ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


