ព័ត៌មានជាតិ
អ្នកទេសចរជាង២ម៉ឺននាក់ មកលេងកម្សាន្តនៅខេត្តកោះកុងក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន
កោះកុង ៖ ៣ថ្ងៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនវៀតណាម មានភ្ញៀវទេសចរជាតិ និងបរទេស ស្នាក់នៅ និងកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ក្នុងភូមិសាស្រ្តខេត្តជាង២ម៉ឺននាក់។

គិតចាប់ពីថ្ងៃទី ២៩ ដល់ ៣១ ខែមករា ឆ្នាំ២០២៥ ខេត្តកោះកុងបានទទួលស្វាគមន៍ភ្ញៀវទេសចរសរុប២១,៥២៨ នាក់ កើនឡើង៥,១២៩ នាក់បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។

ក្នុងនោះ មានទេសចរជាតិ២០.៨១៣ នាក់ និងទេសចរបរទេសចំនួន ៧១៥ នាក់។ លោក សាគុណ ភក្តី ប្រធានការិយាល័យព័ត៌មានផ្សព្វផ្សាយនៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ថា តំបន់ទេសចរកម្សាន្តដែលអ្នកទេសចរចាប់អារម្មន៍ទៅលេងច្រើនជាងគេ តំបន់ឆ្នេរនេសាទ ស្រុកស្រែអំបិល និងកោះស្តេច ស្រុកគិរីសាគរ។

បើតាមលោក សាគុណ ភក្តី មូលហេតុដែលធ្វើឱ្យមានសន្ទុះទេសចរងើបឡើងវិញយ៉ាងដូច្នេះ ក៏ព្រោះតែអាកាសធាតុអំណោយផលល្អនិងស្ថានភាពផ្លូវជាតិ១០និងផ្លូវជាតិលេខ៤៨ស្ថាបនាបានជាង៨០ភាគរយ។

ដោយឡែកលោក សៀក សាប៊ុន ប្រធានសហគមន៍តំបន់អេកូទេសចរណ៍ធម្មជាតិព្រៃកោងកាងពាមក្រសោប លើកឡើងថា ៤ថ្ងៃអំឡុងពិធីបុណ្យចូលឆ្នាំចិនវៀតណាម មានអ្នកទេសចរចម្រុះជាតិសាសន៍ជិត៧ពាន់នាក់ បានកម្សាន្តនៅតំបន់អេកូទេសចរណ៍របស់លោក។

លោក សៀក សាប៊ុន បន្តថា ភ្ញៀវទេសចរដែលមកលេងកម្សាន្ត ភាគច្រើនមកពីខេត្តពោធិសាត់ បាត់ដំបង សៀមរាប និងរាជធានីភ្នំពេញ ក៏ដូចបណ្តាខេត្តដទៃ។ លោកយល់ថា ស្ថានភាពផ្លូវជាតិលេខ១០ និងផ្លូវជាតិលេខ៤៨ ស្ថាបនាបញ្ចប់រួចរាល់ អត្រាអ្នកទេសចរនឹងកើនឡើងវិញជាមិនខាន។

ឆ្នាំ២០២៥នេះ តំបន់អេកូទេសចរធម្មជាតិព្រៃកោងកាងពាមក្រសោប គ្រោងកែលម្អសោភ័ណ្ឌ និងកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដើម្បីបង្កើនភាពទាក់ទាញអ្នកទេសចរមកកម្សាន្ត និងស្នាក់នៅកាន់តែច្រើនបន្ថែមទៀត៕
អត្ថបទ ៖ សិរីវឌ្ឍនៈ






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


