Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តតាកែ​វ ឡើងភ្នំ​ ដក​ និងដុត​បំផ្លាញដំណាំកញ្ឆាបានជាង ៣ពាន់ដើម នៅស្រុគិរីវង់

បានផុស

នៅ

ទីតាំងដាំដុះដំណាំកញ្ឆាចំនួន ៧កន្លែង ដែលមានដើមកញ្ឆាជាង ៣ពាន់ដើម ត្រូវបានប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះបង្ក្រាប និងដុតបំផ្លាញនៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥។ ការចុះបង្ក្រាបនេះ ធ្វើឡើងនៅចំណុចថ្មចង្រ្កាន ជួរភ្នំបាយ៉ង់កោរ ស្ថិតក្នុងភូមិព្រៃធំ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តការបង្ក្រាបដំណាំកញ្ឆាដែលជាជំងឺរ៉ាំរ៉ៃនេះដឹកនាំផ្ទាល់ដោយ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ រួមទាំងកម្លាំងស្នងការនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីវង់។

ជាលទ្ធផល បានកាប់​ដុតបំផ្លាញដាំណាំកញ្ឆាខុសច្បាប់ បានចំនួន ៧ទីតាំង ដែលមានដើមកញ្ឆា ៣៣៦៥ដើម ស្មើនឹង ១៨៩០ម៉ែត្រការ៉េ និង ៦អាងទឹក ផងដែរ​៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម