ព័ត៌មានអន្ដរជាតិ
ពន្ធរបស់ ត្រាំ អាចប៉ះពាល់ដល់ការងើបឡើងវិញនៃផលិតកម្មអាមេរិក
វិស័យផលិតកម្មរបស់សហរដ្ឋអាមេរិកបានកើនឡើងជាលើកដំបូងក្នុងរយៈពេលជាង ២ ឆ្នាំ កាលពីខែមករា ប៉ុន្តែការស្ទុះងើបឡើងវិញនេះបានធ្លាក់ចូលទៅក្នុងភាពស្រពិចស្រពិល បន្ទាប់ពីលោកប្រធានាធីបតី ដូណាល់ ត្រាំ ប្រកាសដាក់ពន្ធលើដៃគូពាណិជ្ជកម្មកំពូលៗរួមមានកាណាដា ម៉ិកស៊ិក និងចិន កាលពីចុងសប្ដាហ៍។

សេដ្ឋវិទូខ្លះលើកឡើងថា ការគំរាមកំហែងពីវិធានការពន្ធដែលកំពុងបន្ត នឹងរារាំងដល់វិស័យផលិតកម្ម ដោយការឡើងខ្ពស់នៃប្រាក់ដុល្លារ ដែលធ្វើឱ្យទំនិញនាំចេញរបស់សហរដ្ឋអាមេរិក ពិបាកនឹងប្រកួតប្រជែងនៅលើទីផ្សារ។
ចំណែកឯប្រធានសេដ្ឋវិទូរបស់ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Nationwide អ្នកស្រី Kathy Bostjancic វិញ បានលើកឡើងថា៖ «ពន្ធគយអាចបង្កការប្រែប្រួលជាគំហុកភ្លាមៗនៃការផ្គត់ផ្គង់ ដែលប៉ះពាល់ដល់ផលិតកម្ម និងដំឡើងតម្លៃ។ ដូចគ្នានឹងវិបត្តិកូវីដ ប៉ុន្តែស្រាលជាងនោះ»។ អ្នកស្រីបន្តយ៉ាងដូច្នេះថា៖ «ជុំថ្មីនៃពន្ធរបស់សហរដ្ឋអាមេរិកនឹងពង្រីកផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើអតិផរណា និងកំណើន GDP (ផលិតផលក្នុងស្រុកសរុប)។
គួរគូសបញ្ជាក់ថា ការស្ទង់មតិពីវិទ្យាស្ថានសម្រាប់ការគ្រប់គ្រងការផ្គត់ផ្គង់ (ISM) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានបង្ហាញថា ស្តុកវត្ថុធាតុដើមនៅរោងចក្រអាមេរិក បានធ្លាក់ចុះរួចហើយកាលពីខែមុន ដោយបង្កើនតម្លៃសម្រាប់ខែទី ៤ ជាប់ៗគ្នា។

យ៉ាងណាមិញ ISM បាននិយាយថា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញរបស់រោងចក្រ (PMI)បានកើនឡើងដល់ ៥០,៩ ពិន្ទុ នៅខែមករា ដែលជាពិន្ទុខ្ពស់បំផុត រាប់តាំងពីខែកញ្ញា ឆ្នាំ ២០២២។ ពិន្ទុលើសពី ៥០ ពិន្ទុ បង្ហាញពីកំណើននៃវិស័យផលិតកម្ម ដែលរួមចំណែកប្រមាណ ១០,៣ ភាគរយ នៃសេដ្ឋកិច្ចអាមេរិក។
គួរគូសបញ្ជាក់ថា វិស័យផលិតកម្មអាមេរិកបានធ្លាក់ចុះ នៅពេលធនាគារកណ្ដាលសហព័ន្ធអាមេរិក ដំឡើងការប្រាក់ខ្ពស់ដល់ ៥,២៥-៥,៥ ភាគរយ នៅឆ្នាំ ២០២២ និង ២០២៣ ដើម្បីទប់ទល់នឹងអតិផរណាខ្ពស់។
មកទល់ពេលនេះ ធនាគារបានបន្ថយអត្រាត្រឹមតែ ១ ភាគរយ ប៉ុណ្ណោះ ចំ ពេលមានភាពមិនច្បាស់លាស់អំពីផលប៉ះពាល់សេដ្ឋកិច្ចនៃគោលនយោបាយរបស់រដ្ឋបាល ត្រាំ រួមទាំងពន្ធ និងការនិរទេសជនអន្តោប្រវេសន៍ជាដើម។ អ្នកជំនាញព្រមានថា គោលនយោបាយទាំងនេះ អាចធ្វើឱ្យអតិផរណាអាមេរិកហក់ឡើងជាថ្មី។

សេដ្ឋវិទូនៅធនាគារវិនិយោគ Citigroup អ្នកស្រី Veronica Clark បាននិយាយថា ហានិភ័យនៃពន្ធគយដែលកំពុងបន្ត នឹងពង្រឹងប្រាក់ដុល្លារអាមេរិក ហើយអាចពាល់ដល់វិស័យផលិត ដោយសារពាក់កណ្តាលនៃទំនិញផលិតរបស់អាមេរិក ជាទំនិញនាំចេញ។
កាលពីខែមុន ឧស្សាហកម្មចំនួន ៨ បានមើលឃើញពីកំណើន រួមមានរោងម៉ាស៊ីនវាយនភណ្ឌ លោហធាតុ គ្រឿងចក្រ និងឧបករណ៍ដឹកជញ្ជូន។ ទោះជាយ៉ាងណាក៏ដោយ ឧស្សាហកម្មផ្សេងទៀតដូចជាការផលិតផ្សេងៗ ឈើ និងផលិតផលកុំព្យូទ័រ/អេឡិចត្រូនិក បានរាយការណ៍ពីការធ្លាក់ចុះ។
ក្រុមហ៊ុនផលិតឧបករណ៍ដឹកជញ្ជូនបានកត់សម្គាល់ថា ការកែលម្អលក្ខខណ្ឌខ្សែចង្វាក់ផ្គត់ផ្គង់កំពុងចាប់ផ្តើមផ្លាស់ប្តូរទៅរកការខ្វះខាតធ្ងន់ធ្ងរជាថ្មី ជាមួយនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីបញ្ហាកាន់តែច្រើនសម្រាប់ខ្សែចង្វាក់ផ្គត់ផ្គង់។ ពន្ធខ្ពស់ ក៏ប៉ះពាល់ដល់វិស័យសំណង់អាមេរិកផងដែរ ដោយការឡើងថ្លៃឈើ ដែលជាធាតុសំខាន់សម្រាប់ការសាងសង់ផ្ទះ និងការឡើងថ្លៃនៃសមាសធាតុសំណង់ផ្សេងៗទៀត៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


