ព័ត៌មានអន្ដរជាតិ
ចំណូលក្រុមហ៊ុន Huawei កើនលើស ១១៨ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៤
ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei លោក Liang Hua បានឱ្យដឹងកាលពីថ្ងៃពុធថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន បានកើនលើសពី ៨៦០ ប៊ីលានយន់ (១១៨,២៧ ប៊ីលានដុល្លារ) កាលពីឆ្នាំមុន ខណៈក្រុមហ៊ុនបន្តស្ទុះងើបឡើងវិញចេញពីផលប៉ះពាល់នៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយអាជីវកម្មចាប់ផ្តើមរីកចម្រើនម្តងទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប្រាក់ចំណូលប្រចាំឆ្នាំ ៨៦០ ប៊ីលានយន់ បង្ហាញពីកំណើន ២២ ភាគរយ ធៀបវឹងឆ្នាំ ២០២៣ ដែលក្រុមហ៊ុនកត់ត្រាប្រាក់ចំណូល ៧០៤,២ ប៊ីលានយន់។
លោក Liang បាននិយាយក្នុងវេទិកាមួយនៅទីក្រុងក្វាងចូវ ថា៖ «នៅឆ្នាំ ២០២៤ ប្រតិបត្តិការរួមរបស់ក្រុមហ៊ុន Huawei នឹងសម្រេចបានតាមការរំពឹងទុក ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT )នឹងនៅតែមានស្ថេរភាព អាជីវកម្មអ្នកប្រើប្រាស់នឹងត្រលប់មករីកចម្រើន ហើយអាជីវកម្មរថយន្តឆ្លាតវៃនឹងអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាមួយនឹងប្រាក់ចំណូលពីការលក់ប្រចាំឆ្នាំលើសពី ៨៦០ ប៊ីលានយន់»។

អាជីវកម្មអ្នកប្រើប្រាស់របស់ក្រុមហ៊ុន Huawei បានស្ទុះងើបឡើងវិញខ្លាំងចាប់តាំងពីខែសីហា ឆ្នាំ ២០២៣ នៅពេលក្រុមហ៊ុនដាក់លក់នូវស្មាតហ្វូនដែលប្រើបន្ទះឈីបផលិតក្នុងស្រុក ដើម្បីជម្នះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
កាលពីឆ្នាំ ២០២៤ ផងដែរ Huawei បានដណ្តើមយកចំណែកទីផ្សារស្មាតហ្វូនរបស់ចិនចំនួន ១៦ ភាគរយ ដោយវ៉ាដាច់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple ដែលផលិតទូរស័ព្ទម៉ាក iPhone។ នេះបង្ហាញពីភាពកាន់តែខ្លាំងរបស់ Huawei ក្នុងការប្រកួតប្រជែង៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


