ជីវិតកម្សាន្ដ
តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន
ទស្សនិកជនដែលនិយមតាមដានរឿងភាគថៃ ប្រាកដជាស្គាល់យ៉ាងច្បាស់លើតារាសម្ដែងជើងចាស់ Chintara Sukapatana ដែលជារឿយៗគាត់តែងតែលេចមុខលើកញ្ចក់ទូរទស្សន៍ ក្នុងនាមជាតួម្ដាយ។ យ៉ាងណា កាលពីពេលថ្មីៗនេះ គាត់បានទម្លាយអំពីជីវិតថា ធ្លាប់ចាញ់បោកលុយអស់រាប់លានដុល្លារ ដោយសារតែទុកចិត្តគេពេក។
តារាស្រីជំនាន់ចាស់រូបនេះបាននិយាយថា «ខ្ញុំបានឃ្លាតឆ្ងាយពីកញ្ចក់ទូរទស្សន៍មកជាយូរហើយ។ យ៉ាងណា នាពេលនេះខ្ញុំបានត្រៀមវិលចូលវិស័យសិល្បៈក្នុងពេលឆាប់ៗនេះ ដោយត្រឡប់មកសម្ដែងភាពមួយក្រោមចំណងជើងថា Banlang Marn ហើយពេលនេះកំពុងត្រៀមចាប់ផ្តើមថតហើយ ដោយមានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣១»។
ទន្ទឹមនឹងរង់ចាំទស្សនារឿងភាគថ្មីនេះ ស្រាប់តែថ្មីៗនេះ តារាស្រីវ័យ៦០ឆ្នាំស្រាប់ទម្លាយដែរថាមូលហេតុដែលលោកស្រីបាត់មុខបាត់មាត់តាមរយៈការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ VLOG OFFICIAL ថា គាត់បានចាញ់បោកឲ្យវិនិយោគ រហូតបាត់បង់រាប់សិបលានបាត កាលពី ១ឬ២ ឆ្នាំមុន។
តារាសម្ដែង Chintara បាននិយាយថា មានមនុស្សម្នាក់បានផ្តល់អនុសាសន៍ឲ្យគាត់វិនិយោគលើអាជីវកម្មដែលទាក់ទងនឹងផលិតផល ដោយផ្តល់ជូននូវវេទិកាលក់អនឡាញ និងបណ្តាញចែកចាយ ការអះអាងថាផលិតផលអាចត្រូវបានលក់នៅក្នុងប្រទេសចិន។ មិនតែប៉ុណ្ណោះ ការលក់អនឡាញនោះថែមទាំងហ៊ានធនាអះអាង តារាល្បីៗក្នុងប្រទេសថៃជាច្រើនក៏ចូលរួមក្នុងមុខជំនួញនេះដែរ។ វាជាក្រុមហ៊ុនរបស់ថៃ ប៉ុន្តែជំនាញក្នុងទីផ្សារចិន អាចនិយាយភាសាចិនបាន។ ម្យ៉ាងវិញទៀត ដោយសារតែគាត់បានមើលប្រវត្តិរូប ហើយគិតថាវាមើលទៅគួរឲ្យទុកចិត្ត ដូច្នេះទើបជឿលង់បង់ប្រាក់ឲ្យយ៉ាងច្រើនអនេក។
បន្ទាប់ពីបង់លុយឲ្យគេរួចរាល់ទើបគាត់បានដឹងថា ជននោះគឺជាមនុស្សបោកប្រាស់ដោយប្រើឈ្មោះអ្នកដទៃ និងផ្សព្វផ្សាយពាសពេញ ធ្វើឲ្យតារាល្បីៗជាច្រើននាក់ទៀត ត្រូវបានគេបោកប្រាស់ផងដែរ។ បច្ចុប្បន្នរឿងនេះកំពុងស្ថិតនៅក្នុងដំណើរការរបស់តុលាការ ទាំងនៅប្រទេសថៃ និងចិន។
យ៉ាងណាមិញ តារាស្រីចំណាំដើរតួម្ដាយបាននិយាយបន្ថែមទៀតថា ទោះបីជាគាត់រងនូវការបោកប្រាស់យ៉ាងណាក្ដី ប៉ុន្តែនេះក៏បានផ្ដល់ជាមេរៀនដល់គាត់និងអ្នកផ្សេងទៀត ឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត ប្រសិនបើយើងចង់ធ្វើអាជីវកម្មណាមួយ ជាពិសេសនៅបរទេស យើងត្រូវសិក្សាឲ្យជ្រៅនិងដឹងថាក្រុមហ៊ុននោះមានពិតប្រាកដដែរទេ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ខ្យល់ពុលកើនឡើងខ្លាំង Bella និងកូនថៅកែ CP ស្នើដល់រដ្ឋាភិបាលថៃ ឲ្យមានដំណោះស្រាយឆាប់ៗ
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


