ព័ត៌មានអន្ដរជាតិ
យន្តហោះឈ្លបយកការណ៍របស់អាមេរិកធ្លាក់នៅភាគខាងត្បូងហ្វីលីពីន
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៧ខែកុម្ភៈនេះ សមាជិកកងទ័ពអាមេរិកម្នាក់ និងបុគ្គលិកបច្ចេកទេសការពារជាតិបីនាក់ បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះក្នុងវាលស្រែមួយនៅភាគខាងត្បូងប្រទេសហ្វីលីពីន។

ទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះនេះកំពុងធ្វើបេសកកម្មជាប្រចាំ ដើម្បីផ្តល់ជំនួយក្នុងការស៊ើបការណ៍ ការឃ្លាំមើល និងការឈ្លបយកការណ៍តាមសំណើរបស់សម្ព័ន្ធមិត្តហ្វីលីពីន។ មន្ត្រីអាមេរិកកំពុងស្រាវជ្រាវរកមូលហេតុនៃការធ្លាក់នេះ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីនក៏បានបញ្ជាក់ថា យន្តនេះជាយន្តហោះធុនស្រាល ធ្លាក់ចូលក្នុងវាលស្រែមួយក្នុងខេត្ត Maguindanao ខណៈសាកសពមនុស្សទាំង៤នាក់ ត្រូវបានគេទាញចេញពីបំណែកយន្តហោះ។
សាក្សីដែលជាអ្នកស្រុកបានឲ្យដឹងថាពួកគេបានឃើញផ្សែងចេញពីយន្តហោះ ហើយបានឮសំឡេងផ្ទុះ មុនពេលយន្តហោះធ្លាក់ដល់ដីតិចជាងមួយគីឡូម៉ែត្រពីកសិដ្ឋានមួយ។ គ្មានមនុស្សណាម្នាក់ត្រូវបានរាយការណ៍ថារងរបួសពីការធ្លាក់នោះទេ តែមានសត្វក្របីមួយក្បាលបានងាប់ដោយសារយន្តហោះធ្លាក់ចំ។
គួរបញ្ជាក់ថាកងកម្លាំងសហរដ្ឋអាមេរិកត្រូវបានដាក់ពង្រាយនៅក្នុងជំរុំយោធាហ្វីលីពីននៅភាគខាងត្បូងនៃប្រទេសអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដើម្បីជួយផ្តល់ការណែនាំ និងការបណ្តុះបណ្តាលដល់កងកម្លាំងហ្វីលីពីនដែលកំពុងប្រយុទ្ធនឹងពួកសកម្មប្រយុទ្ធមូស្លីម ខណៈតំបន់នេះគឺជាស្រុកកំណើតរបស់ជនជាតិភាគតិចមូស្លីមនៅក្នុងប្រជាជាតិរ៉ូម៉ាំងកាតូលិកភាគច្រើន៕


អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


