Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមកត់ត្រាអតិរេកពាណិជ្ជកម្មជាង ៣ ប៊ីលាន​ដុល្លារ នៅខែមករា

បានផុស

នៅ

ទិន្នន័យចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយការិយាល័យស្ថិតិទូទៅវៀតណាម (GSO) បាន​ឱ្យដឹងថា វៀតណាមបានកត់ត្រាអតិរេកពាណិជ្ជកម្មជាង ៣ ប៊ីលាន​ដុល្លារ ​កាលពីខែមករា ខណៈទំហំពាណិជ្ជកម្មនាំចេញ និងនាំចូល បាន​ធ្លាក់ចុះ ១០,៥ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ។ ​នេះបើតាម​ការចុះ​ផ្សាយ​របស់​កាសែត Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការនាំចេញមានតម្លៃជិត ៣៣,១ ប៊ីលាន​ដុល្លារ ធ្លាក់ចុះ ៤,៣ ក្នុងអត្រាប្រចាំឆ្នាំ ខណៈការនាំចូលវិញ​ បាន​ធ្លាក់ចុះ ២,៦ ភាគរយ ត្រឹម ៣០,០៦ ប៊ីលាន​ដុល្លារ។ ​

នៅខែមករាឆ្នាំ ២០២៥ ទំនិញ​ចំនួន ៧ មុខ ដែល​មាន​ការនាំចេញ​ឈាន​ដល់ជាង ១ ប៊ីលា​នដុល្លារ​។ ទំនិញ​ឧស្សាហកម្ម​កែច្នៃនាំមុខគេ ខណៈទំនិញធំៗផ្សេងទៀតរួម​មាន​ផលិតផល​កសិកម្ម និង​​ឈើ។ សម្រាប់​ការនាំចូល​វិញ ភាគរយច្រើនជាវត្ថុធាតុដើមសម្រាប់​ប្រើប្រាស់ក្នុងផលិតកម្ម។

វៀតណាមកត់ត្រាពីអតិរេកពាណិជ្ជកម្មជាមួយ​អាមេរិក ៨,៥ ប៊ីលាន​ដុល្លារ បន្ទាប់មកគឺសហភាពអឺរ៉ុប (២,៦ ប៊ីលាន​ដុល្លារ) និងជប៉ុន (៣០០ លាន​ដុល្លារ) ខណៈឱនភាព​ពាណិជ្ជកម្មទៅចិន​ មាន​ប្រមាណ ៥,៨ ប៊ីលានដុល្លារ និងកូរ៉េខាងត្បូង ១,៩ ប៊ីលានដុល្លារ។

យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) ទំនិញរបស់វៀតណាមអាចទទួលបានអត្ថប្រយោជន៍ពីពន្ធអនុគ្រោះនៅក្នុងប្រទេសទីផ្សារ ដែល​មាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម