ព័ត៌មានអន្ដរជាតិ
ខណៈកូវីដផ្ទុះខ្លាំងឡើងវិញ ថៃហាមមិនឲ្យលេងបាញ់ទឹកដាក់គ្នាក្នុងពិធីបុណ្យចូលឆ្នាំថ្មី
ក្រុមការងារពិសេសនៃជំងឺកូវីដ ១៩ របស់ថៃបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួននឹងហាមឃាត់ការពិធីបាញ់ទឹកដាក់គ្នាតាមដងផ្លូវសម្រាប់ឆ្នាំទី ២ ដែលតែងតែកើតឡើងក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីនាពេលខាងមុខដោយសារជំងឺរាតត្បាត ។

ពិធីបុណ្យចូលឆ្នាំថ្មីនេះធ្វើឡើងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមេសា ហើយជាធម្មតាហ្វូងមនុស្សតាមដងផ្លូវបានប្រើកាំភ្លើងបាញ់ទឹក ឬបាញ់ទឹកចេញពីឡានដាក់គ្នាទៅវិញទៅមក ហើយត្រូវបានគេចាត់ទុកថាជាពិធីបុណ្យបាញ់ទឹកដាក់គ្នាធំបំផុតបំផុតរបស់ពិភពលោក ។

អ្នកនាំពាក្យក្រុមការងារពិសេសនៃជំងឺកូវីដ ១៩ របស់ថៃលោក Taweesin Wisanuyothin បានប្រាប់សន្និសីទកាសែតថា “ការបាញ់ទឹកដាក់គ្នានឹងមិនកើតឡើងក្នុងពិធីបុណ្យសង្រ្កានចូលឆ្នាំថ្មីនោះទេ ។ យើងត្រូវតែស្នើសុំឲ្យអ្នកសហការជាមួយយើង” ។

លោកបាននិយាយថា ពិធីជួបជុំដែលមានមនុស្សច្រើនក៏នឹងត្រូវបានហាមឃាត់ដែរ ខណៈប្រពៃណីនៃការចាក់ទឹកលើដៃរបស់មនុស្សចាស់ សកម្មភាពសាសនា និងការធ្វើដំណើររវាងខេត្តនានាដើម្បីទៅលេងសាច់ញាតិនឹងត្រូវបានអនុញ្ញាត ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២៧,៥៩៤ ករណី និងមានអ្នកស្លាប់ចំនួន ៩០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ថៃ អនុញ្ញាតឲ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មី តែក្រុមគ្រូពេទ្យព្រួយបារម្ភ
ចុចអាន ៖ ថៃ បន្តរកឃើញអ្នកឆ្លងកូវីដ១០០ករណី និងអ្នកស្លាប់ម្នាក់ទៀត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ