ព័ត៌មានអន្ដរជាតិ
លើកទី១! ហ្វីលីពីន រកឃើញអ្នកឆ្លងកូវីដខ្ពស់បំផុតមិនធ្លាប់មាន មួយថ្ងៃជាង៧ពាន់ករណី
នៅថ្ងៃសុក្រនេះ ប្រទេសហ្វីលីពីនបានរាយការណ៍ករណីជំងឺកូវីដ១៩ថ្មីចំនួន៧,១០៣ករណី ដែលនេះជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតក្នុងកម្រិតកំណត់ត្រារបស់ប្រទេស ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីមួយឆ្នាំកន្លងទៅ។
ចំនួននេះ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ៦៤៨,០៦៦ករណី។
ចំនួននេះបានបំបែកកំណត់ត្រាចាស់នៃករណីឆ្លងប្រចាំថ្ងៃរបស់ប្រទេសហ្វីលីពីន ដែលកាលពីថ្ងៃទី១០ខែសីហាឆ្នាំមុន ក្រសួងសុខាភិបាលបានប្រកាសការឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ៦,៨៦១ករណី។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍សរុបនៅថ្ងៃសុក្រនេះ មិនរាប់បញ្ចូលលទ្ធផលពីមន្ទីរពិសោធន៍ដែលត្រូវបានទទួលស្គាល់ចំនួន៥ទេ ដោយសារតែមិនបានបញ្ជូនទិន្នន័យទាន់ពេលវេលា។
ស្របពេលជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលបានកត់ត្រាការស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន១៣នាក់ទៀត ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺនេះនៅប្រទេសហ្វីលីពីនកើនដល់ ១២,៩០០នាក់។
ចំណែកអ្នកជាសះស្បើយបានកើនឡើងដល់ ៥៦១,៩០២នាក់ក្រោយពេលមនុស្ស៣៩០នាក់ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពទ្យ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ ABS-CBN
ចុចអាន៖ អង់គ្លេស រកឃើញវីរុសកូវីដបំប្លែងខ្លួនថ្មីមួយប្រភេទទៀត មានដើមកំណើតនៅហ្វីលីពីន
ចុចអាន៖ មួយថ្ងៃ ហ្វីលីពីន រកឃើញអ្នកឆ្លងកូវីដ៣,៧៤៩ករណី មិនធ្លាប់មានសោះក្នុងរយៈពេលជិត៦ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រៀមខ្លួន! ឆ្នាំក្រោយ ព្យុះព្រះអាទិត្យ នឹងវាយប្រហារភពផែនដី កាចសាហាវជាងឆ្នាំនេះទៀត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
កីឡា៣ ថ្ងៃ ago
អបអរសាទរ! វិសាខា ឈ្នះជើងឯក WSVI ក្រោយបំបាក់ម្ចាស់ផ្ទះ Win Streak ៣-១
-
កីឡា៥ ថ្ងៃ ago
ស្ថាបនិក KSF ផ្តល់តម្លៃ ឈឿង ល្វៃ ខ្ពស់បំផុតសម្រាប់កំណត់ត្រាជូនជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះហាងលក់កាហ្វេ និងឆេះរាលដល់បន្ទប់ជួល និងអគារមួយខ្នងទៀតនៅសៀមរាប