ព័ត៌មានអន្ដរជាតិ
ហុងកុងគ្រោងប្ដឹងទៅ WTO អំពីពន្ធរបស់សហរដ្ឋអាមេរិក
លោក Eric Chan អគ្គលេខាធិការរដ្ឋបាលក្រុងហុងកុង បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ក្រុងហុងកុងគ្រោងនឹងដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ចំពោះវិធានការពន្ធគយថ្មីរបស់សហរដ្ឋអាមេរិកមកលើខ្លួន ដោយអះអាងថា សហរដ្ឋអាមេរិកព្រងើយកន្តើយទាំងស្រុងចំពោះងាររបស់ទីក្រុងថាជាទឹកដីមានប្រព័ន្ធពន្ធគយដាច់ដោយឡែងពីចិនដីគោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក Chan ដែលមន្ត្រីជាន់ខ្ពស់ទី ២ របស់ក្រុងហុងកុង ដែលគ្រប់គ្រងដោយចិន បានប្រាប់អ្នកយកព័ត៌មានថា៖ «នេះពិតជាមិនស្របនឹងច្បាប់របស់ WTO ទេ។ ជាការពិត ពួកគេ (អាមេរិក)បានបដិសេធទាំងស្រុងថា ហុងកុងគឺជាទឹកដីគយដាច់ដោយឡែក»។
លោកបានថ្លែងបន្តដោយមិនបានផ្តល់ព័ត៌មានជាក់លាក់ថា៖ «យើងនឹងដាក់ពាក្យបណ្តឹងទៅ WTO ទាក់ទងនឹងការរៀបចំមិនសមហេតុផលនេះ»។

គួរបញ្ជាក់ថា ជាងមួយសប្ដាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធ ១០ ភាគរយ លើទំនិញនាំចូលពីចិន ដោយវិធានការដែលចូលជាធរមានកាលពីថ្ងៃអង្គារមុន មួយនេះ ក៏មានវិសាលភាពលើក្រុងហុងកុង។
ហុងកុងត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលពាណិជ្ជកម្មសេរី ប៉ុន្តែច្បាប់សន្តិសុខជាតិឆ្នាំ ២០២០ របស់ប្រទេសចិន បាននាំឱ្យសហរដ្ឋអាមេរិកបញ្ចប់ងារពិសេសរបស់ហុងកុង ដោយបង្កើនភាពតានតឹង។ បន្ទាប់មក សហរដ្ឋអាមេរិកបានតម្រូវឱ្យទំនិញដែលផលិតនៅហុងកុង ត្រូវបានដាក់ស្លាកថា «ផលិតនៅក្នុងប្រទេសចិន» ដោយដកចេញនូវគុណសម្បត្តិដ៏សំខាន់មួយរបស់ហុងកុង ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


