Connect with us

ជីវិតកម្សាន្ដ

ខេម ដឹកនាំក្រុមតារាបាល់ទាត់កម្ពុជា ទៅចូលរួមសន្និសីទនៅប្រទេសថៃ ខណៈការប្រកួតមិត្តភាព ខិតជិតមកដល់

បានផុស

នៅ

តារាចម្រៀងសំឡេងស្អកនិងជាប្រធានក្រុមបាល់ទាត់តារា​កម្ពុជា លោក ខេម បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ២០២៥នេះ លោកនឹងដឹកនាំក្រុមការងារតារាបាល់ទាត់កម្ពុជា ទៅចូលរួមសន្និសីទសារព័ត៌មាននៅទីក្រុងបាំងកក ប្រទេសថៃ ស្ដីពី ព្រឹត្តិការណ៍បាល់ទាត់ដើម្បីអបអរមិត្តភាពកម្ពុជា-ថៃ ខួបទី៧៥ ក្រោមប្រធានបទ «កីឡាសតវត្សនៃព្រះធម៌» ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងសំនៀងស្អក លោក ប៉ុន សុណារិន ហៅ ខេម បានបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ដើម្បីអបអរមិត្តភាពកម្ពុជា-ថៃ ខួបទី៧៥ ក្រោមប្រធានបទ «កីឡាសតវត្សនៃព្រះធម៌» នឹងរៀបចំឡើងនៅ កីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ចាប់ផ្ដើមម៉ោង ២រសៀលតទៅ ដែលមាន ២ការប្រកួត៖
១. ក្រុមបាល់ទាត់ប្រដាល់គុនខ្មែរ (Kun Khmers) ជាមួយ ក្រុមបាល់ទាត់ប្រដាល់ថៃ (Muay Thai)
២. ក្រុមបាល់ទាត់តារាកម្ពុជា (CFSS) ជាមួយ ក្រុមបាល់ទាត់តារាថៃ ( Thailand Football Team) ។

លោក ខេម គូសបញ្ជាក់ដែរថា ចំពោះការប្រកួតនេះដែរ នឹងប្រារព្ធធ្វើឡើងនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៨ ខែមីនាឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ២រសៀល ដោយបើកឱ្យចូលរួមទស្សនាដោយសេរី។ ក្នុងនោះដែរ មានទាំងការប្រកួតបាល់ទាត់ រវាងតារាបាល់ទាត់កម្ពុជា ជាមួយនឹងតារាបាល់ទាត់ថៃ និងការប្រកួតគុនខ្មែរ ជាមួយនឹង Muaythai។

លោក ខេម ត្រូវបានគេចាត់ទុកថាជាតារាចម្រៀងខ្មែរល្បីឈ្មោះ ដែលនៅតែអាចរក្សាបានការគាំទ្រនឹងភាពល្បីល្បាញពិសេសតម្លៃរបស់ខ្លួនជាច្រើនឆ្នាំមកហើយនៅក្នុងវិស័យសិល្ប:ចម្រៀងជាង ១០ឆ្នាំ ។ ក្នុងនោះ គេក៏តែងឃើញតារាប្រុសមានដើម កំណើតពីដឹកដីខេត្តកំពង់ឆ្នាំងរូបនេះ តែងរំលេចខ្លឹមសារដាស់តឿនជាបន្តបន្ទាប់មិនថារឿងផ្ទាល់ខ្លួនឬរឿងសង្គមនោះទេ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម