ជីវិតកម្សាន្ដ
ពិធីករ សុខ រ៉ាស៊ី អង្វរបុរសៗ សូមកុំមានជម្លោះជាមួយមនុស្សស្រី
ពិធីករល្បីឈ្មោះ និងមានប្រជាប្រិយភាព លោក សុខ រ៉ាស៊ី សុខៗ ស្រាប់តែគេឃើញពិធីករសង្ហារូបនេះ បានចេញមក ដោយអង្វរបុរសៗ សូមកុំមានជម្លោះជាមួយមនុស្សស្រី មិនថាជាប្តីប្រពន្ធ ឬជាមួយអ្នកផ្សេងទេ។

ការលើកឡើងរបស់ពិធីករ លោក សុខ រ៉ាស៊ី នេះដែរ ក៏ស្របពេលនឹងគ្នាដែលតារាចម្រៀងស្រីវ័យក្មេង កញ្ញា វ៉ាន់ នីឡា បាននិងកំពុងជួបរឿងមិនសប្បាយចិត្ត ក្រោយរងការប្រមាថមាក់ងាយពីសំណាក់បុគ្គលមួយចំនួនជាមនុស្សប្រុសមកលើនាងដែលជាស្ត្រីទន់ខ្សោយ។

លោក សុខ រ៉ាស៊ី បានឲ្យដឹងថា «ខ្ញុំសូមអង្វរបងប្អូនប្រុសៗ បើអាច សូមកុំមានជម្លោះជាមួយមនុស្សស្រី អ្នកណាក៏មានរាសីឡើងរាសីចុះដែរ ម្តងគេម្តងយើង សូមកុំរុញគាត់ទៅរឿងចាស់ ផ្លូវចិត្តគាត់ជួសជុលបានប៉ុណ្ណេះវាមិនងាយទេ សូមអង្វរឈប់បានឈប់ទៅ»។

តាមរយៈខ្លឹមសារបំផុសរបស់ពិធីករ លោក សុខ រ៉ាស៊ី ខាងលើនេះពិតជាទទួលបានការគាំទ្រពីសំណាក់មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ទោះបីថាការលើកឡើងរបស់លោកមិនសំដៅចំលើបុគ្គលរូបណាក៏ដោយ តែនេះក៏ជាសារដាស់តឿនមួយដែលមានប្រយោជន៍ និងជាគំរូល្អសម្រាប់សង្គមផងដែរ។

ដោយឡែក កាលពីថ្មីៗ កន្លងមកនេះដែរ ឧកញ៉ា នឹម វណ្ណៈ ដែលជាកូនស្រីបង្កើតលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត បានបង្ហោះខ្លឹមសារខ្លីពាក់ព័ន្ធស្ត្រីដែរថា ស្ត្រី ជាមាតាពិភពលោក អ្នកជេរប្រមាថស្ត្រី គឺដូចជាប្រមាថដល់ស្ត្រីទូទាំងពិភពលោកដូច្នេះដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន