ព័ត៌មានជាតិ
ក្រសួងបរិស្ថាន លើកទឹកចិត្តអង្គការដៃគូរួមចំណែកជាមួយគោលដៅលំហែបៃតង ដើម្បីការពារអត្ថប្រយោជន៍ប្រជាសហគមន៍តាមមូលដ្ឋាន
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន នៅតែបន្តគាំទ្រ និងលើកទឹកចិត្តឱ្យអង្គការដៃគូរួមចំណែកជាមួយគោលដៅលំហែបៃតង ដើម្បីការពារអត្ថប្រយោជន៍ ប្រជាសហគមន៍នៅតាមមូលដ្ឋាន។

នៅថ្ងៃទី១៨ ខែកុម្ភៈ ម្សិលមិញនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានសមាគមអ្នកជំនាញអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី លោក អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ការបណ្តុះជំនាញដល់ប្រជាសហគមន៍ អាចទាញយកប្រាក់ចំណូលប្រចាំថ្ងៃបានពីការងារអភិរក្សធនធានធម្មជាតិ តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ នៅតាមរបៀងទេសចរណ៍ធម្មជាតិនីមួយៗ ជាទិសដៅសំខាន់នៃគោលដៅលំហែបៃតង ដែលក្រសួងបរិស្ថានបានដាក់ចេញនៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។
ក្រសួងបរិស្ថាន នៅតែបន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹងលើគម្រោងការងារអភិរក្សសត្វត្មាតពីការផុតពូជ ដោយលទ្ធភាពជាក់ស្តែង គឺបានរួមចំណែកធ្វើឱ្យចំនួនសត្វសត្វត្មាតមានការកើនឡើងជាលំដាប់ ជាពិសេសគម្រោងបានបង្រៀន និងបណ្តុះជំនាញដល់ប្រជាសហគមន៍ផ្លាស់ប្តូរពីរបរចូលព្រៃចាប់សត្វមកជាអ្នកការពារ និងអភិរក្សសំបុកសត្វ ដើម្បីបង្កើនចំនួនសត្វត្មាតពីការផុតពូជ តាមរយៈការពារទីជម្រក លុបបំបាត់ការបំពុលនានា បញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់ និងបញ្ឈប់សកម្មភាពរំខានដោយមនុស្សផ្សេងៗទៀត ដើម្បីផលប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី ភាពសម្បូរបែបនៃជីវៈចម្រុះ និង រក្សាបានកេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ ដែលសកម្មភាពទាំងនេះបានឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាព។

នៅក្នុងឆ្នាំ២០២២ យោងតាមលទ្ធផលជំរឿនស្តីពីស្ថានភាពសត្វត្មាតកម្ពុជា បានបង្ហាញថា កម្ពុជាមានសត្វត្មាតទាំង ៣ ប្រភេទ សរុបចំនួន ១៣៤ ក្បាល ក្នុងនោះរួមមានត្មាតផេះ ៧១ ក្បាល ត្មាតត្នោត ៤៤ ក្បាល និងត្មាតភ្លើងចំនួន ១៩ ក្បាល ហើយចំនួនសត្វត្មាត មានការកើនឡើងចំនួន ១៣ ក្បាល បើប្រៀបធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួន ១២១ ក្បាល ដែលនេះគឺជាដំណឹងដ៏ល្អ សម្រាប់ក្រុមអ្នកអភិរក្ស និងសម្រាប់ជីវៈចម្រុះនៅប្រទេសកម្ពុជា និងនៅលើពិភពលោក៕
-
ព័ត៌មានជាតិ២០ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


