ជីវិតកម្សាន្ដ
ពិធីបុណ្យសពតារាសម្ដែង Kim Sae Ron ត្រូវបានបញ្ចប់ទៅដោយភាពក្រៀមក្រំយ៉ាងខ្លាំង(មានវីដេអូ)
Kim Sae-ron ត្រូវបានគេហែបញ្ចូនយកទៅបញ្ចុះ ខណៈពេលដែល ក្រុមគ្រួសារ មិត្តភក្តិ និង មិត្តរួមអាជីព មានទុក្ខក្រៀមក្រំ បន្ទាប់ពីនាងបានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែកុម្ភៈ កន្លងទៅនេះ ក្នុងវ័យត្រឹមតែ ២៤ឆ្នាំ ដោយប៉ូលីសសន្និដ្ឋានថា គាំងបេះដូង។

ពិធីបុណ្យសពរបស់ Kim Sae-ron ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅម៉ោង 6:20 ព្រឹក នៅថ្ងៃទី 19 ខែកុម្ភៈនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Asan ក្នុង Songpa-gu ទីក្រុងសេអ៊ូល។ ខណៈមឈូសត្រូវបានគេដឹកចូលក្នុងបន្ទប់សវនាការ គ្រួសាររបស់នាង និងអ្នកជិតស្និទ្ធបានស្រក់ទឹកភ្នែកដោយក្ដីសោកសៅ។

ជាមួយគ្នានោះ គេបានឃើញ ម្តាយ របស់ Sae Ron បានបោះជំហានយឺតៗ ខណៈដែលប្អូនស្រីរបស់នាង តារាសម្តែង Kim Ah-ron និង Ye-ron ឈរក្បែរនាង។ មិត្តភក្តិជិតស្និទ្ធរួមទាំងតារាសម្តែង Kim Bo-ra, Kwon Hyun-bin និង Park Woo-jin សមាជិក AB6IX បានមកធ្វើការលាគ្នាចុងក្រោយ។
គួរបញ្ជាក់ដែរថា Kim Sae Ron ត្រូវបានគេដាក់បញ្ចុះឱ្យសម្រាកយ៉ាងស្ងប់ស្ងាត់ នៅឧទ្យាន Paju Tongil-ro Memorial Park៕


-
ចរាចរណ៍២២ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២១ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៧ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២២ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


