នយោបាយ
រឿងព្រំដែន, នាយករដ្ឋមន្ត្រីកុំឱ្យអ្នកនយោបាយបញ្ឆេះជម្លោះ តែបើប្រទេសណាឈ្លានពាន កម្ពុជានឹងប្រើអាវុធតតាំង
នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមានដល់អ្នកនយោបាយខ្មែរនៅក្រៅប្រទេស រួមទាំងអ្នកនយោបាយថៃ កុំឱ្យបញ្ឆេះជម្លោះព្រំដែន ក្នុងបំណងដើម្បីតែកេងចំណេញនយោបាយរបស់ក្រុមខ្លួន។ អញ្ជើញជាអធិបតីពិធីចែកសញ្ញាបត្រដល់និស្សិត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបញ្ជាក់ពីសិទ្ធិការពារខ្លួនរបស់កម្ពុជាក្នុងការប្រើអាវុធតបទៅវិញ បើក្នុងករណីប្រទេសណាចង់ធ្វើសង្គ្រាមជាមួយកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា៖ «សូមបញ្ជូនទៅអ្នកនយោបាយទាំងអស់ ទាំងខ្មែរ ទាំងថៃ សូមកុំយករឿងនយោបាយមកលូកលាន់នឹងកិច្ចការបច្ចេកទេសឱ្យសោះ ព្រោះអ្នកនយោបាយអត់ដឹងកិច្ចការបច្ចេកទេស ជាងអ្នកភូមិសាស្ត្រទេ ទុកឱ្យអ្នកបច្ចេកទេសធ្វើការ ដោះស្រាយតាមការងារបច្ចេកទេស រឿងព្រំដែន វាទាក់ទងនឹងបច្ចេកទេស និងច្បាប់អន្តរជាតិ ឱ្យគេប្រើមូលដ្ឋានហ្នឹងដោះស្រាយ យើងកុំលោតហេហាសឱ្យវ៉ៃគ្នា»។
សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ទៅកាន់អ្នកនយោបាយថៃ កុំឱ្យរុញរឿងព្រំដែន ដើម្បីតែកេងចំណេញនយោបាយ ហើយយកហេតុផលដោយភ្ជាប់ជាមួយនឹងកម្ពុជា។ កម្ពុជាផ្អែកលើមូលដ្ឋានក្នុងការរក្សាអធិបតេយ្យជាតិខ្លួន នៅតែបន្តរកវិធីដោះស្រាយដែលបានបន្សល់ទុកពីមុន តាមរយៈយន្តការឯកភាពគ្នាជាផ្លូវការ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ហើយផ្អែកទៅលើមូលដ្ឋានច្បាប់អន្តរជាតិ ផែនទី លិខិតុបករណ៍ និងបច្ចេកទេស។ នេះជាការបន្ថែមរបស់សម្ដេចធិបតី។

សម្ដេចនាយករដ្ឋមន្ត្រី អះអាងថា «កម្ពុជាចង់ដោះស្រាយដោយសន្តិវិធី ក៏ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិក្នុងការការពារខ្លួនពីគ្រប់មធ្យោបាយ រួមទាំងការប្រើកម្លាំងប្រដាប់អាវុធ ប្រសិនបើប្រទេសណាមួយប្រើប្រាស់កម្លាំងប្រដាប់អាវុធមកឈ្លានពានកម្ពុជា»។
សារដែលសម្ដេចធិបតី នាយករដ្ឋមន្រ្ដី លើកឡើងខាងលើ គឺក្រោយពេលថ្មីៗនេះ ចលនាជំរុញស្មារតីជាតិនិយមនៅក្រៅប្រទេស ទាំងខ្មែរ និងថៃ បាននិងកំពុងរុញស្ថានការណ៍កាន់តែខ្លាំងពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជានិងថៃ បន្ទាប់ពីករណី CLV គឺកោះគុត និងមកដល់ពេលនេះ ប្រាសាទតាមាន់។ សម្ដេច បញ្ជាក់ថា រឿងព្រំដែនអ្នកណា ក៏គិតដែរ ក្នុងនោះរាជរដ្ឋាភិបាល តាមរយៈអ្នកជំនាញកិច្ចការព្រំដែន គឺជាអ្នកគិត និងទទួលខុសត្រូវធំបំផុតចំពោះប្រវត្តិសាស្ត្រ ក៏ដូចជាចំពោះមុខប្រជាជាតិខ្មែរ។ ក៏ប៉ុន្តែ ការងារនេះ គឺត្រូវផ្អែកទៅលើការដោះស្រាយស្របទៅតាមច្បាប់អន្តរជាតិ និងមូលដ្ឋានគ្រឹះនៃបច្ចេកទេសច្បាស់លាស់ ពោលគឺមិនអាចដោះស្រាយបានត្រឹមតែមួយថ្ងៃឡើយ។

ក្នុងន័យនេះ សម្ដេច ហ៊ុន ម៉ាណែត បានហៅអ្នកតាំងខ្លួនស្នេហាជាតិខ្លះ ថា ជាអ្នកស្នេហាជាតិតែនឹងបបូរមាត់ប៉ុណ្ណោះ ខុសពីសម្តេច និងសម្តេចតេជោ តែងតែចេញមុខ ធ្វើសកម្មភាពជាក់ស្តែង ដើម្បីការពារជាតិ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


